- សុខភាព

ជើងកើតត្រចៀកក្រាញ់ គួរធ្វើយ៉ាងណាទើបជាសះស្បើយ?

តើការញ៉ាំមនុស្សភាគច្រើនតែងជួបបញ្ហាកប់ត្រចៀកក្រាញ់នៅក្រចកមេជើងទាំងសងខាង ជាពិសេសស្រីៗ កើតច្រើនជាងបុរស។ ចំណែកមូលហេតុវិញបណ្ដាលមកពីមានធូលីដីជ្រៀតចូល ហើយអ្នកខ្លះទៀតបណ្ដាលមកពីធ្វើក្រចកច្រើនពេក។

វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា សម្រាប់ស្រីៗនៅតាមទីជនបទដែលធ្វើស្រែចម្ការ កើតត្រចៀកក្រាញ់ព្រោះធ្វើស្រែចូលដី ចំណែកអ្នកខ្លះទៀតកើតព្រោះជាងធ្វើក្រចក។ លោកបញ្ជាក់ថា បញ្ហាកប់ត្រចៀកក្រាញ់នេះ ជាងធ្វើក្រចកស្រុកយើងភាគច្រើនគ្មានសញ្ញាប័ត្រឡើយ ដោយគ្រាន់តែរៀនតាមគ្នាបន្តប៉ុណ្ណោះ ប៉ុន្តែនៅបរទេសទាល់តែមានសញ្ញាប័ត្រទើបអាចធ្វើឲ្យអតិថិជនបាន។

វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនោះបន្ថែមទៀតថា ពេលមានបញ្ហាកប់ត្រចៀកក្រាញ់នេះគួរតែស្វែងរកគ្រូពេទ្យវិញល្អជាង។ ព្រោះការដែលកាត់ក្រចកដល់គល់សងខាង ធ្វើឲ្យក្រចកនៅសល់ស្រួច ហើយនៅពេលដែលវាដុះវែងមកវិញ បណ្ដាលឲ្យមុតក្លាយទៅជាការបង្ករោគ នាំឲ្យមានខ្ទុះ និងឈឺចាប់ខ្លាំង។

ចំពោះគ្រូពេទ្យ ការវះកាត់ក្រចកដែលកប់នោះគឺចាក់ថ្នាំស្ពឹកជាមុនសិន ទើបមិនមានការឈឺចាប់ បន្ទាប់មកលាបថ្នាំផ្សះលាបនៅក្រោមក្រចកហើយរុំ ដើម្បីសម្លាប់ការបង្ករោគ និងជួយឲ្យក្រចកដុះធម្មតាវិញ។ វេជ្ជបណ្ឌិតរូបនោះបន្ថែមទៀតថា បើសិនជាមិនមានការព្យាបាលត្រឹមត្រូវទេ វាអាចធ្វើឲ្យមានការបង្ករោគ ដែលរាលដាលទៅរចនាសម្ព័ន្ធឆ្អឹងនៅប្រអប់ជើងបាន។

រោគសញ្ញាដែលបញ្ជាក់ថាកប់ត្រចៀកក្រាញ់មានដូចជា៖

ហើម, ស្បែកឡើងក្រហម ឬរឹងនៅជុំវិញក្រចក។ ឈឺចាប់ពេលប៉ះពាល់។ ឈឺខ្ទកៗ ហូរខ្ទុះលាយឈាម។ ធុំក្លិនស្អុយ។ ក្រចកថ្មីដុះ បណ្ដាលឲ្យរលាកគែមៗក្រចក

នៅពេលដែលយើងទៅរកជាងធ្វើក្រចកវិញ អាចមានបញ្ហាកង្វះអនាម័យដៃ និងឧបករណ៍ដែលធ្វើឲ្យសភាពជើងកប់ត្រចៀកក្រាញ់ រឹតតែធ្ងន់ធ្ងរឡើង។ ក្រៅពីមេជើងវាក៏អាចកើតនៅម្រាមដៃ ឬម្រាមជើងដទៃទៀតដែរ។ស៊ុតរាល់ថ្ងៃអាចប៉ះពាល់ដល់សុខភាពបេះដូងដែលរឺទេ?

Leave a Reply

Your email address will not be published. Required fields are marked *