- សុខភាព

ល្វីងបន្តិចមែនតែជាឱសថបុរាណ!! ស្តៅមានប្រយោជន៍លើសលប់ដល់សុខភាពដោយសារតែ…

ស្តៅ មិនត្រឹមតែជាប្រភេទបន្លែអន្លក់ដ៏ពេញនិយម និងសម្រាប់ធ្វើជាញាំដ៏ឆ្ងាញ់ពិសាទេ តែរុក្ខជាតិដ៏ល្វីងមានជាតិនេះ ត្រូវបានគេប្រើជាថ្នាំបែបឱសថបុរាណជាយូរណាស់មកហើយ។ តែគួរឱ្យស្តាយ មានមនុស្សមួយចំនួនបែរជាមិនចេះទទួលទានបន្លែមួយនេះទៅវិញ ដោយសារតែវាមានរសល្វីងបែបនេះ។

បើទោះជាយ៉ាងនេះក្តីក៏មានមនុស្សមិនតិចដែរ ដែលបានដឹងពីប្រយោជន៍នៃបន្លែស្តៅមួយនេះ ហើយអ្នកដែលចេះទទួលទានវា ថែមទាំងមានសុខភាពល្អលើសគេ និងមានប្រយោជន៍ផ្នែកសុខភាពជាច្រើនផងដែរ។

ដូច្នេះចង់ដឹងថាស្តៅមានប្រយោជន៍សុខភាពបែបណាមកតាមដានទាំងអស់គ្នា៖

# គុណប្រយោជន៍នៃបន្លែស្តៅ

១. ផ្កាខ្ចីៗរបស់ស្តៅ ជួយព្យាបាលអាការៈពិសក្នុងឈាម ហៀរសំបោរ ឈឺបំពង់ក

២. ត្រួយ វាជួយព្យាបាលជំងឺឬសដូងបាត ព្យាបាលពិសក្នុងតម្រងនោម

៣. សំបកខ្ចីៗ អាចព្យាបាលជំងឺគ្រុនផ្តាសាយ រាគរូស បង្កើនចំណង់អាហារ

៤. ទងរបស់វា អាចព្យាបាលជំងឺគ្រុនចាញ់

៥. សាច់បន្ទាប់ពីសំបកអាចជួយព្យាបាលអាការៈរលាកក្នុងប្រម៉ាត់

៦. ជ័រ របស់វាអាចជួយព្យាបាលអាការៈពិសក្តៅគ្រប់ប្រភេទ

៧. ស្នូលខាងក្នុងដើមស្តៅ ក៏អាចជួយធ្វើឱ្យសរសៃឈាមមានដំណើរការល្អ បន្ថយស្លេស ក្អួត

៨. ឫសវាជួយព្យាបាលជំងឺរលាកស្បែក បន្ថយកំហាក ដែលមាននៅក្នុងទ្រូងផងដែរ

៩. ស្លឹក និងផ្លែ ប្រើជាថ្នាំសំលាប់សត្វល្អិត

១០. សារធាតុចត់ៗរបស់ស្តៅ អាចប្រើជាថ្នាំកាពារជំងឺបេះដូង

១១. សំបកនៅជុំវិញឫសរបស់វា ជួយបន្ថយជំងឺអាឡែកស៊ីស្បែក បំបាត់ក្អក ក្អួត

១២. ប្រេងចម្រាញ់ចេញពីផ្លែស្តៅ ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលជំងឺនៅលើស្បែក និងថ្នាំសម្លាប់សត្វល្អិត បានយ៉ាងមានប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *