- ការអប់រំ

គតិអប់រំ!! បើពេលនេះអ្នកមិនខំថែខ្លួននោះទេ ថ្ងៃអនាគតអ្នកនឹងត្រូវចិញ្ចឹមជំងឺផង ចិញ្ចឹមទាំងគ្រូពេទ្យផង

1. សុភមង្គល មិនមែនថាអ្នកមានផ្ទះអ្នកធំប៉ុនណាទេ? ប៉ុន្តែវាស្ថិតត្រង់ថាក្នុងផ្ទះមានសំឡេងផ្អែមល្ហែម សើចក្អាកក្អាយប៉ុនណា!

2. សុភមង្គល មិនមែនថាអ្នកបើកឡានទំនើបប៉ុនណាទេ? ប៉ុន្តែអ្នកបានបើកបរត្រឡប់មកផ្ទះដោយសុវត្ថិភាព!

3. សុភមង្គល មិនមែនថាអ្នកអាចសន្សំលុយបានច្រើនប៉ុនណាទេ? ប៉ុន្តែគឺអ្នកសុខកាយសប្បាយចិត្តរាល់ថ្ងៃ ហើយមានសេរីភាពធ្វើអ្វីៗតាមចិត្តប្រាថ្នារបស់ខ្លួនឯងបាន!

4. សុភមង្គល មិនមែនថាអ្នកមានប្រពន្ធស្រស់ស្អាតប៉ុនណាទេ? ប៉ុន្តែគឺនាងសើចស្រស់ប៉ុនណា (មិនគ្រាំគ្រាចិត្ត)។

5. សុភមង្គល មិនមែនថាអ្នកបានធ្វើមន្រ្តីធំប៉ុនណាទេ? ប៉ុន្តែគឺអ្នកទៅដល់ទីណាក៏គេសរសើរថាអ្នកជាមនុស្សល្អដែរ!

6. សុភមង្គល មិនមែនថាអ្នកស៊ីឆ្ងាញ់ស្លៀកពាក់ប្រេនៗនោះទេ! ប៉ុន្តែគឺស្ថិតលើអ្នកគ្មានទុក្ខព្រួយគ្មានជំងឺបៀតបៀនរាងកាយ!

7. សុភមង្គល មិនមែនថាមានសំឡេងទះដៃហោររំពងពេលអ្នកជោគជ័យទេ! ប៉ុន្តែគឺនៅមានសំឡេងខ្សឹបប្រាប់អ្នកពេលអ្នកបរាជ័យថា “សម្លាញ់! ស៊ូៗឡើង!”

8. សុភមង្គល មិនមែនថាអ្នកបានស្តាប់ពាក្យសម្តីផ្អែមល្ហែមប៉ុនណានោះទេ?

ប៉ុន្តែគឺនៅពេលអ្នកកើតទុក្ខយំសោកមានគេនិយាយថា “មិនអីទេ! នៅមានខ្ញុំនៅក្បែរ!”៕

Leave a Reply

Your email address will not be published. Required fields are marked *