- កម្សាន្ត

គួរឲ្យសសើរមែន!! កសិករខ្មែរម្នាក់បានដាំកៅឡាក់បានដោយជោគជ័យហើយបានតម្លៃថ្លៃទៀត…

កសិករខ្មែរយើងសព្វថ្ងៃនេះ គួរតែងាកមកដាំ កៅឡាក់ ព្រោះតម្លៃនៃគ្រាប់កៅឡាក់ គឺដល់ទៅ ២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ហើយបើយើងប្រៀបធៀបជាមួយ គ្រាប់ស្វាយចន្ទីវិញគឺ កៅឡាក់លក់បានថ្លៃជាងឆ្ងាយណាស់។

បន្ថែមពីការមានតម្លៃថ្លៃនោះ ការពិតកៅឡាក់ត្រូវបានឱ្យគេឱ្យតម្លៃថាជា ផ្លែដែលផ្តល់ប្រយោជន៍ច្រើនដល់សុខភាពជាច្រើនទៀតផងដែរដូចជា៖

១. ការពារជំងឺទឹកនោមផ្អែម។

២. បង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ នៅក្នុងការការពារពីជំងឺផ្សេងៗ។

៣. បង្កើនជាតិរ៉ែរបស់ឆ្អឹង ការពារជំងឺពុកឆ្អឹង។

៤. ជួយសម្រួលដល់ការរំលាយអាហារ និងការពារការរលាក ជាពិសេសសម្បូរជាតិសរសៃជួយបង្កើនប្រសិទ្ធភាពក្នុងការស្រូបយកសារធាតុចិញ្ចឹម និងជីវជាតិបំប៉នពីអាហារផ្សេងៗ។

៥. ធ្វើឱ្យមុខងារខួរក្បាលប្រសើរឡើង លើកកម្ពស់សុខភាពប្រព័ន្ធសរសៃប្រសាទបានល្អ ដើម្បីធ្វើឲ្យមានការចងចាំបានល្អ។

៦. បង្ការជំងឺរ៉ាំរ៉ៃ និងប្រយុទ្ធប្រឆាំងទៅនឹងជំងឹរុំារ៉ៃផ្សេងៗ។

៧. គ្រប់គ្រងសម្ពាធឈាម បង្កើនសុខភាពសរសៃឈាមបេះដូង ធ្វើឲ្យមានការថយចុះនូវហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមបេះដូង។

៨. ធ្វើឲ្យសុខភាពបេះដូងប្រសើរឡើង ធ្វើឲ្យកូលេស្តេរ៉ូលមានតុល្យភាព កាត់បន្ថយការរលាកនៅលើរាងកាយ ជំងឺនៃសរសៃឈាមអាក់ទែរ(atherosclerosis) កាត់បន្ថយជំងឺគាំងបេះដូង ហើយថែមទាំងកាត់បន្ថយនូវជំងឺបេះដូងផ្សេងៗទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *