- កម្សាន្ត

អស់ទាស់! ទិដ្ឋភាពថ្មី នៃភូមិបន្ទាយស្រី មានដាំបង្គោលភ្លើង បំភ្លឺតាមដងផ្លូវ មើលទៅមានសោភ័ណភាព ទាក់ទាញណាស់

ម្សិលមិញនេះ នាថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះរូបភាពនៃទិដ្ឋភាពថ្មីនៃភូមិបន្ទាយស្រី មើលទៅពិតជាស្អាត គួរឲ្យគយគន់ ដោយមានបង្គោលភ្លើង បំភ្លឺតាមដងផ្លូវ មុខផ្ទះនីមួយៗ។ លោកក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមទៀតថា៖

“រាត្រីទីមួយ៖ ទិដ្ឋភាពថ្មីនៃភូមិបន្ទាយស្រី! ជាផ្នែកមួយនៃយុទ្ធនាការ”ផ្ទះ១ អំពូល១” រដ្ឋបាលស្រុកបានសម្រេចកែប្រែពីគម្រោងដើមបន្តិច ពីការដាក់អំពូលតាមផ្ទះនីមួយៗ មកជាបង្គោលភ្លើងតាមដងផ្លូវដើម្បីបំភ្លឺជារួមជំនួសវិញ ដោយហេតុតែទីនេះគឺជាទីប្រជុំជនរបស់ស្រុក។ ការផ្លាស់ប្តូរនេះតម្រូវអោយប្រើប្រាស់អំពូលសូឡាដែលមានវ៉ាត់ធំជាងមុន បង្គោលខ្ពស់ជាងមុន តែមានចំនួនអំពូលតិចជាងមុន។

ផ្សារ សាលារៀន មណ្ឌលសុខភាព អធិការដ្ឋាន សាលាស្រុក វត្តអារាម… ពិតមែនតែជាទីប្រជុំជនដែលសំខាន់ជាងគេ តែកន្លងមកនៅទីនេះពុំទាន់បានរៀបចំអោយសមនឹងឋានៈជាទីរួមស្រុកនៅឡើយទេ។ សង្ឃឹមថាការចាប់ផ្តើមថ្ងៃនេះ នឹងបើកទំព័រថ្មីសម្រាប់ស្រុកបន្ទាយស្រី ដើម្បីបន្តរៀបចំអោយរឹតតែមានសោភ័ណភាពទាក់ទាញបន្ថែមទៀត។

ជួសមុខអោយអ្នកភូមិបន្ទាយស្រី ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ដែលបានចូលរួមឧបត្ថម្ភគាំទ្រយុទ្ធនាការ”ផ្ទះ១ អំពូល១” ជំហាននេះ សម្រាប់ភូមិបន្ទាយស្រីនៃឃុំខ្នារសណ្តាយ។”៕

Leave a Reply

Your email address will not be published. Required fields are marked *