- ចំណេះដឹង

កត្តាហានិភ័យទាំង ៦ នេះធ្វើឱ្យអ្នកហាត់ប្រាណមានផលប៉ះពាល់ដល់ការស្លាប់!

យើងដឹងថា ការធ្វើលំហាត់ប្រាណធ្វើឱ្យយើងមានសុខភាពរឹងមាំ តែយើងគួរយល់ដឹងពីបញ្ហាមួយចំនួន ដែលបង្កដល់អាយុជីវិតរបស់អ្នកផងដែរ។ បញ្ហានេះភាគច្រើន បណ្តាលមកពីកត្តាការផ្គត់ផ្គង់ឈាម និងអុកស៊ីសែនមិនបានគ្រប់គ្រាន់ទៅកាន់ខួរក្បាល។ តើកត្តាហានិភ័យទាំង ៦ នេះមានអ្វីខ្លះ?

១. អាយុ

មានការស្រាវជ្រាវពីអាមេរិកបានរកឃើញថា អាយុជាកត្តាមានហានិភ័យមួយ ពេលអ្នកមានអាយុច្រើន សរសៃឈាមរបស់អ្នកក៏តូចជាងមុនដែរ។ ឈាមត្រូវមានកាត់បន្ថយទៅកាន់បេះដូងផងដែរ។ ពេលអ្នកមានអាយុច្រើន(៦០ ទៅ៧០) អ្នកកុំលំហាត់ប្រាណខ្លាំងដូចមុន វាអាចបង្កបញ្ហាដល់ជីវិត។

2. ជំងឺសរសៃឈាម

មនុស្សដែលមានហាន័យក្នុងការហាត់ប្រាណមានដូចជា៖ លើសឈាម ជំងឺបេះដូង ទឹកនោមផ្អែម ភាពធាត់លើសទម្ងន់ បើពូកគេលើកទម្ងន់ធ្ងន់ៗ វាធ្វើឱ្យពួកគេមានបញ្ហាធំមិនខានឡើយ។ សម្រាប់អ្នកមានជំងឺបែបនេះ គួរធ្វើលំហាត់ប្រាណបែបស្រាលៗ និងធ្វើលំហាត់ប្រាណ តាមរបៀប aerobic(ដើរ រត់ និងជិះកង់) ឱ្យបានត្រឹមត្រូវ។

អ្នកដែលធ្វើលំហាត់ប្រាណមានបញ្ហាដល់ជីវិត គឺមកពីបេះដូងត្រូវការការផ្គត់ផ្គង់ឈាមច្រើន ប៉ុន្តែសរសៃឈាមរបស់អ្នកតូចចង្អៀត រួចហើយវាមិនអាចផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់នោះទេទៅគ្រប់ផ្នែករាងកាយ វាបង្កឱ្យមានបញ្ហានេះ។ បើអ្នកចង់ធ្វើលំហាត់ហាត់ប្រាណតាមទម្រង់ផ្សេងៗ អ្នកគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន។ ដូច្នេះជាការមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

៣. ការផឹកស្រា និងជក់បារី

សម្រាប់អ្នកផឹកស្រា និងជក់ច្រើនពេក វាធ្វើឱ្យរាងកាយអស់កម្លាំង និងមានផលប៉ះពាល់ដល់សរីរាង្គខាងក្នុងរួមទាំងថ្លើម សួត និងសាច់ដុំត្រូវបំផ្លាញផងដែរ។ បើអ្នកជក់បារី មុនពេលធ្វើលំហាត់ប្រាណ វាធ្វើឱ្យជីពចរអ្នកលោតលឿន និងមានការថប់ដង្ហើម វាអាចធ្វើឱ្យអ្នកដួលសន្លប់ផងដែរ។

៤. បញ្ហាសួត

បើអ្នកមានបញ្ហារលាកទងសួត ការធ្វើលំហាត់ប្រាណរបស់អ្នកនឹងមានបញ្ហា គឺមកពីរាងកាយខ្វះអុកស៊ីសែន វាជាសញ្ញាធ្វើឱ្យប៉ះពាល់ដល់សុខភាព។ អ្នកគួរថែសុខភាពឱ្យល្អ និងពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីបន្ថែម ដើម្បីហាត់ប្រាណឱ្យបានល្អ។

៥.​ អ្នកខ្សោយកម្លាំង

អ្នកដែលខ្សោយកម្លាំង ពេលចាប់ផ្តើធ្វើលំហាត់ប្រាណមុនដំបូង ហើយខំប្រឹងខ្លាំងពេក វាធ្វើឱ្យគេដួលសន្លប់ មកពីខ្វះអុកស៊ីសែន និងដាច់សរសៃឈាមផ្នែកណាមួយផងដែរ។ អ្នកគួរចាប់ផ្តើមហាត់ប្រាណស្រាលៗ ចាំបន្ថែមទម្ងន់ធ្ងន់ជាក្រោយ។

បើអ្នកមានជំងឺកម្រិតធ្ងន់ អ្នកគួរនិយាយជាមួយគ្រូពេទ្យជាមុនសិន ដើម្បីយល់អំពីស្ថានភាពជំងឺ អាចធ្វើលំហាត់ប្រាណបាន ឬមិនបាន។ ការហាត់ប្រាណជារឿងល្អ ប៉ុន្តែវាក៏មានករណីខ្លះ បង្កឱ្យកើតមានហានិភ័យដូចខាងលើផងដែរ។

៦. រោគសញ្ញាដែលមានគ្រោះថ្នាក់
១. ឈឺទ្រូងពេលហាត់ប្រាណ
២- ដួលសន្លប់ ក្នុងកំឡុងពេល ឬក្រោយពេលហាត់ប្រាណ (សំខាន់ណាស់)

៣. មានការនឿយហត់ខ្លាំង ហើយខំហាត់ខ្លាំង(ហួសកម្លាំង)
4. ញ័រទ្រូងមិនធម្មតា

ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ សូមបញ្ឈប់ធ្វើលំហាត់ប្រាណ ហើយទៅជួបគ្រូពេទ្យ៕
អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព

ប្រភពពី health cambodia

Leave a Reply

Your email address will not be published. Required fields are marked *