សុខ ពិសី ជាតារាចម្រៀងស្រស់ស្អាត ល្បី មានប្រជាប្រិយខ្លាំងមួយរូប ប្រចាំផលិតកម្ម សាន់ដេ ។ មកទល់ពេលនេះ តារារូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់អ្នកគាំទ្រ ហើយបទជាច្រើនដែលអាចឆក់យកបេះដូងអ្នកស្តាប់មិនឲ្យជិនណាយនោះ គឺភាគច្រើនទាក់ទងបទមនោសញ្ចេតនា។
ចំណែកម្សិលមិញនេះទៀត ខាងផលិតកម្មបានបញ្ចេញបទចម្រៀងមួយបទទៀតហើយ របស់ ពិសី ក្រោមចំណងជើងថា “លះបង់” ដែលជាការ និពន្ធទំនុកច្រៀង និងនិពន្ធបទភ្លេង ដោយ DJ Rock។
មួយបទនេះមិនត្រឹមតែពីរោះ មានន័យប៉ុណ្ណោះទេ សូម្បីតែការដាក់អារម្មណ៍មនោសញ្ចេតនាសម្តែងនៅក្នុងបទនេះក៏សមទៀត រហូតដល់ថ្នាក់ធ្វើឲ្យប្រិយមិត្តជាច្រើនពេញចិត្ត យ៉ាងខ្លាំង ដោយសរសើរថា ពីរោះ មានន័យ ថែមទាំងសម្តែងសមទៀត។ ក្នុងនោះក៏មានអ្នកខ្លះរំជួលចិត្តតាមបទចម្រៀងដល់ថ្នាក់ស្រក់ទឹកភ្នែកតាមទៀត។ តោះកុំឲ្យខាតពេលយូរថាតើបទចម្រៀងនេះ មានន័យយ៉ាងណានោះ ទៅស្តាប់ទាំងអស់គ្នា៕