ប្រទេសហ្វីលីពីន៖ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅទីក្រុង Ilagan ទាក់ទងទៅនឹងក្មេងស្រីម្នាក់មានឈ្មោះ Jenny Rose Jacinto អាយុ ៤ ឆ្នាំដែលត្រូវបានសន្មត់ថាស្លាប់ទៅហើយ ត្រូវបានឪពុកម្តាយរបស់នាងគាស់ផ្នូរ យកមកពិនិត្យមើលឡើងវិញ នៅពេលដែលគ្រូមន្តអាគមម្នាក់បានប្រាប់ថា នាងនៅតែមានជីវិតនៅឡើយ បន្ទាប់យកទៅកប់អស់រយៈពេល ៣ ថ្ងៃទៅហើយ ។
ហើយអ្វីដែលធ្វើឲ្យឪពុកម្តាយរបស់នាងកាន់តែភ្ញាក់ផ្អើលនោះ គឺខ្លួនប្រាណរបស់នាងនៅតែទន់ធម្មតា ។យោងតាមរបាយការណ៍សារព័ត៌មាន 98.5 Mhz RMN បានឲ្យដឹងថា ក្មេងស្រីដែលត្រូវបានសន្មត់ស្លាប់ខាងលើនេះ ដោយសាឈឺគ្រុនក្តៅធ្ងន់ ។
ទោះយ៉ាងណា ឪពុករបស់នាងឈ្មោះ Jimmy Jacinto និយាយថា កូនស្រីរបស់គាត់ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យប៉ុន្តែអាការៈមិនបានប្រសើរសោះក្រោយមកកូនស្រីរបស់គាត់ត្រូវបានប្រកាសថាស្លាប់ ហើយសពរបស់នាងក៏ត្រូវបានរៀបចំតាមប្រពៃណី។ប៉ុន្តែស្រាប់តែកន្លងទៅ៣ថ្ងៃ គ្រូមន្តអាគមម្នាក់បានប្រាប់ថា ឪពុកម្តាយរបស់ក្មេងស្រីនោះគួរតែគាស់យកនាងចេញពីផ្នូរទៅ ព្រោះនាងនៅតែមានជីវិតនៅឡើយ ។ ពួកគេពិតជារន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលរកឃើញថាខ្លួនប្រាណរបស់នាងនៅតែមានសភាពទន់ធម្មតា ហើយសូម្បីពុំមានលក្ខណៈប្រែប្រួលនៃរាងកាយរបស់នាងទាល់តែសោះ ។ហើយពេលនេះដែរឪពុកម្តាយរបស់ក្មេងស្រីកំពុងរងចាំមើលអាការៈកូនថាអាចរស់ឡើងវិញបានដែរទេ។