- សុខភាព

រូបមន្ដឱសថធម្មជាតិព្យាបាលជំងឺរលាកសន្លាក់ ឈឺជង្គង់ លើសឈាម ក្រិនថ្លើម ញ៉ាំត្រឹមតែ ២ ដងក្នុងមួយថ្ងៃ នឹងឃើញពីភាពផ្លាស់ប្តូរជាក់ជាមិនខាន

ព្យាបាល៖ រលាកសន្លាក់ ឈឺជង្គង់ លើសឈាម ក្រិនថ្លើមគ្រឿងផ្សំ៖ ស្លឹកវល្លិយាវ ៥០% ម្នាស់ ៥% ក្រូចឆ្មារ ៥% និង ទឹក ៤០%

វិធីធ្វើ និងប្រើប្រាស់៖

-បុក ឬក្រឡុកស្លឹកវល្លិយាវ រួចច្រោះយកកាកចោល -បុក ឬក្រឡុកម្នាស់យកកាកចោល រួចយកមកលាយជាមួយទឹកស្លឹកវល្លិយាវដែលបានត្រងទុក -ច្របាច់ទឹកក្រូចឆ្មារចូល កូរឲ្យចូលគ្នាទុកទទួលទាន (នៅសល់ ក្លាស់សេទុកបាន ១៥ថ្ងៃ) -ទទួលទាន ១ថ្ងៃ ២ដង ម្ដង៣០cc លាយទឹក១កែវ ញ៉ាំមុនពេលបាយ ឬពេលថ្ងៃកាន់តែល្អ។

ជំងឺដែលគួរទទួលទានទឹកឱសថនេះ៖

-រោគធាត់ ជំងឺរលាកសន្លាក់ហ្គោ ឈឺសន្លាក់ ឈឺជង្គង់ គ្រុនក្ដៅ ដុំសាច់ក្នុងសុដន់ ក្នុងស្បូន -ជាតិខ្លាញ់ក្នុងឈាមខ្ពស់ ពុលអាហារ ដំបៅក្រពះ អាឡែរហ្សី -ឈឺក្បាលប្រកាំង កើតមុន ឈឺចុករមួលតាមសាច់ដុំ ជំងឺឬសដូងបាត ក្រិនថ្លើម -ហើមពោះ ទីរ៉ូអ៊ីត មហារីកផ្សេងៗ ស្លេកស្លាំង ស្រវាំងភ្នែក -លើសឈាមឬខ្វះឈាម មហារីកឈាម ស្ពឹកជើងដៃ -រលាកទងសួត ជំងឺបេះដូង ឡើងជាតិអាស៊ីត។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែតសូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *