ម្រុំ មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏មានអនុភាព ហើយវាត្រូវបានគេប្រើប្រាស់ធ្វើជាឳសថព្យាបាលបញ្ហាសុខភាពជាច្រើនមុខ ។ ស្លឹកម្រុំ និងផ្លែម្រុំ គឺពោរពេញទៅដោយសារធាតុរ៉ែ និងវីតាមីនសំខាន់ៗជាច្រើន ។
ផ្លែម្រុំមួយពែងផ្តល់នូវ៖
-ប្រឆាំងនឹងភាពចាស់ជរា៖ ម្រុំសំបូរទៅដោយវីតាមីន A ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពសុំា ជំរុញដល់ការមើលឃើញ ហើយនឹងពន្យឺតដល់ដំណើរការចាស់ជរាផងដែរ ។
vitamin C 157% RDA vitamin B6 19% vitamin A- 9% ប្រូតេអ៊ីន 2 ក្រាម vitamin C 12% vitamin B2 riboflavin 11% iron 11% magnesium 8% ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពនៃម្រុំ៖
-ព្យាបាលអាការៈឈឺក្បាល៖ បុកឬសម្រុំច្របាច់យកទឹក រួចផឹកវា ដើម្បីបំបាត់ការឈឺក្បាល ។
-ឈាម៖ ផ្លែ និងស្លឹករបស់វា អាចលាងសំអាតឈាម ហើយនឹងជួយព្យាបាលបញ្ហាស្បែកជាច្រើនប្រភេទ ដែលក្នុងនោះរួមមានទាំងមុន មុខខ្ទុះផងដែរ ។
-សុខភាពឆ្អឹង៖ ម្រុំជួយពង្រឹងឆ្អឹង ទប់ស្កាត់ការបាក់បែកនៃឆ្អឹង ហើយនឹងជួយជំរុញដល់សុខភាពឆ្អឹងទាំងមូលតែម្តង ដោយសារតែវាសំបូរទៅដោយកាល់ស្យូម និងជាតិដែក ។
-សុខភាពភ្នែក៖ កិនស្លឹកម្រុំ ហើយបិទទៅលើភ្នែក ដើម្បីព្យាបាលជំងឺភ្នែកក្រហម បញ្ហាកញ្ចក់ភ្នែក ហើយនឹងកាត់បន្ថយការហើមភ្នែក ។
-ជាតិស្ករក្នុងឈាម៖ វាត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពក្នុងការបញ្ចុះជាតិស្ករនៅក្នុងឈាម ។
-ជំងឺមហារីក៖ វាសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលជួយការពារការខូចខាតរ៉ាឌីកាល់សេរី ហើយសារធាតុទាំងនោះរួមមានដូចជា វីតាមីន C, beta carotene chlorogenic acid និង quercetin ៕