- សុខភាព

យិនសិនពាន់ឆ្នាំព្យាបាលរោគឆ្អល់ដោយសារតែក្រពះដូចគេបេះ…

ឈឺឆ្អល់នៅផ្នែកខាងលើពោះ និងផ្នែកកណ្ដាលបញ្ឈិតទៅស្តាំពោះ គឺជាបញ្ហាសរីរាង្គមួយគួរឱ្យបារម្ភ ដោយសារកន្លែងនោះទាក់ទងនឹងក្រពះ ថ្លើម លំពែង និងបេះដូង។

វាពេលខ្លះគឺបណ្ដាលមកពីបញ្ហាចាស់របស់អ្នក ឬកើតឡើងនៅពេលអ្នកកំពុងបរិភោគ ឬបន្ទាប់ពីបរិភោគអាហាររួច។ ហើយដើម្បីគ្រប់គ្រងការឈឺឆ្អល់នោះ វាគឺជាការសំខាន់ដែលត្រូវរកឫសគល់របស់វាដើម្បីព្យាបាលឱ្យត្រូវបញ្ហាតែម្ដង។



ពេលខ្លះវាអាចបណ្ដាលមកពីថ្លើម ឬលំពែងមានបញ្ហា ហើយបេះដូងក៏អាចមកនៅពីក្រោយការឆ្អល់នេះដែរ។ ប៉ុន្ដែភាគច្រើនបញ្ហាកើតឡើងដោយសារតែក្រពះ ដូច្នេះប្រសិនបើឆ្អល់ដោយសារតែក្រពះខាងក្រោមនេះគឺជាវិធីបំបាត់សម្រាប់អ្នក។


* តែខ្ញី
ប្រសិនបើអ្នកឆ្អល់ហើយ កុំទុកឱ្យមួលកាច់អី ទទួលទានតែខ្ញីមួយកែវយឺតៗ វានឹងបាត់ដោយមិនចាំបាច់រត់ទៅរកពេទ្យឱ្យជួយ។



* ម្សៅមេនំបុ័ង (Baking Soda)
លាយម្សៅមេនំបុ័ង ១ ស្លាព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗមួយកែវ ផឹកវារួច ការឡើងអាស៊ីតក្រពះ ឬឆ្អល់ពោះនឹងបាត់។




* ទឹកប្រទាលកន្ទុយក្រពើ
វាមិនត្រឹមតែល្អសម្រាប់ស្បែក និងអ្នកកើតដំបៅក្រពះនោះទេ ឆ្អល់ពោះក៏បាត់ដែរ។ អ្នកគ្រាន់តែប្រាកដថាក្នុងផ្ទះមានភេសជ្ជៈធ្វើពីប្រទាលកន្ទុយក្រពើសុទ្ធ ១០០ ភាគរយ គឺពិសាទៅមិនខុសទេ៕





Leave a Reply

Your email address will not be published. Required fields are marked *