- ការអប់រំ

មិនសរសើរមិនបាន សណ្តានចិត្តល្អគ្មានពីរ បុរសម្នាក់គ្មានទាំងបាយហូបផង សុខចិត្តយកលុយដែលគេបរិច្ចាគឱ្យ ទៅជួយជនក្រីក្របន្ត…

ប្រទេសថៃ៖បើយោងតាមប្រភពដែលបានបង្ហោះរឿងរ៉ាវទាក់ទងទៅនឹងលោកសារ៉ាវុធ មានអាយុ ២២ ឆ្នាំ បានក្លាយជាជនអត់ការងារធ្វើចាប់តាំងពីមានវីរ៉ុសកូវីដ១៩ ដោយនៅក្នុងខ្លួនមានលុយត្រឹមតែ ៥ បាតជាមួយទូរស័ព្ទមួយគ្រឿង ហើយត្រូវការលក់វាបន្ទាន់ដើម្បីយកលុយទៅផ្គត់ផ្គង់ប្រពន្ធនិងកូន ៗ ដែលរស់នៅផ្ទះឯស្រុកកំណើត ខណៈដែលគោលដៅបន្តគឺព្យាយាមដើរ និងស្វែងរកការងារធ្វើ ជាមួយនឹងភាពអត់ឃ្លានយ៉ាងខ្លាំង ។

ព្រោះតែភាពអត់នឹងអស់មធ្យោបាយលោកបានលើកដៃសំពះអ្នកសារព័ត៌មានមួយ ដោយសុំឱ្យគេផ្សព្វផ្សាយដើម្បីរកជំនួយខ្លះ អ្វីដែលនឹកស្មានមិនដល់នោះ គឺមានអ្នកផ្ទេរប្រាក់ជួយដល់យុវជនរូបនេះ ជិតមួយសែនបាត ឬប្រហែល ២៧០០ដុល្លារ រហូតដល់គាត់ត្រូវប្រកាសបញ្ឈប់ការទទួលយកអំណោយ ដោយសារតែចំនួនទឹកប្រាក់ ពិតជាច្រើនពេកសម្រាប់គាត់។

ហើយលោកថែមទាំងនិយាយថ្លែងអំណរគុណហើយនិយាយបន្តថាលោកសុំត្រឹមតែមួយរស់តែប៉ុណ្ណោះ ដូចនេះទឹកប្រាក់ដែលសល់ពីការជួលផ្ទះ ផ្គត់ផ្គង់ប្រពន្ធ ខ្លួននឹងរក្សាទុកវាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនបន្តិចបន្តួច។ ក្រៅពីនេះលោកបានបរិច្ចាគទឹកប្រាក់ ១០,០០០ បាតទៅដល់មូលនិធិអាហារជនទុរគត និងបានបរិច្ចាគទៅមជ្ឈមណ្ឌលប្រឆាំងការជួញដូរមនុស្សនិងកុមារ (TSD) ចំនួន ៩,០០០ បាត។មិននឹកស្មានថាភាពចិត្តល្អរបស់លោកបានធ្វើឲ្យក្រុមហ៊ុន Thai International សន្យាថានឹងផ្តល់ការងារជូនធ្វើសម្រាប់ផ្គត់ផ្អង់ជីវភាពទៅថ្ងៃក្រោយទៀត។

   

Leave a Reply

Your email address will not be published. Required fields are marked *