- ព័ត៌មានថ្មីៗ

​ផ្អើលពិភពលោកទៀតហើយ!! យន្តហោះ ឥណ្ឌូណេស៊ី បាត់ដំណឹងឈឹងយ៉ាងអាថ៍កំបាំង រួមជាមួយមនុស្សជាង ៥០នាក់ជិះលើនិង…

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានអះអាងនៅមុននេះបន្តិចថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន ស្រ៊ីវីចាយ៉ា (Sriwijaya) ប្រភេទ Boeing 737-500 មានជើងហោះហើរ SJY182 បានបាត់ដំណឹង ជាមួយមនុស្សជិះនៅលើនោះសរុបជាង ៥០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅយប់ថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងដឹកជញ្ជូននៃប្រទេសឥណ្ឌូណេស៊ី បានចេញសេចក្តីប្រកាសនៅល្ងាចថ្ងៃសៅរ៍នេះថា យន្តហោះដឹកអ្នកដំណើរខាងលើនេះ បានចាកចេញពីអាកាសយានដ្ឋានទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទី (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាន ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្ត កាលីម៉ាន់តាន់ខាងលិច (West Kalimantan)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា អាកាសចរណ៍ Sriwijaya Air មិនទាន់ចេញសេចក្តីថ្លែងការណ៍អ្វីទៀតឡើយ ដោយត្រូវរង់ចាំការបញ្ជាក់ ព័ត៌មានផ្លូវការបន្ថែមពីអាជ្ញាធរឥណ្ឌូណេស៊ី ដែលកំពុងតាមរកយន្តហោះនោះ។ យន្តហោះ Boeing 737-500 ខាងលើនេះ មានអាយុកាលធ្វើប្រតិបត្តិការ ២៧ឆ្នាំមកហើយ ហើយវាបានបាត់ដំណឹងកាលពីវេលាម៉ោង ៣៖៤០នាទី (ម៉ោងនៅហ្សាការតា)៕ អត្ថបទ៖​ Fresh News

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *