- ការអប់រំ

សូមប្រុងប្រយ័ត្ន! បងប្អូនដែលចង់លាបពណ៌សក់ ប្រយ័ត្នដូចករណីរបស់នារីជនជាតិថៃម្នាក់នេះ…

ថៃ៖ នារីម្នាក់ទិញថ្នាំលាងពណ៌សក់មកអនុវត្តដោយខ្លួនឯង លទ្ធផលចុងក្រោយសារធាតុគីមីកាត់សក់ខ្ទេចខ្ទីមើលលែងយល់ អ្នកជំនាញបានបញ្ជាក់ថា ថ្នាំប្រភេទនេះត្រូវពឹងផ្អែកលើអ្នកឯកទេសច្បាស់លាស់ធ្វើឲ្យទើបមានសុវត្ថិភាព ។


ជាការពិតណាស់សម្រាប់អ្នកដែលចូលចិត្តធ្វើសក់ ការដែលត្រូវចូលហាងប្រាកដជាចំណាយប្រាក់ច្រើនជាងការអនុវត្តនៅផ្ទះដោយខ្លួនឯង។ ទន្ទឹមនឹងនោះមានមនុស្សជាច្រើនជ្រើសរើសធ្វើសក់ដោយខ្លួនឯង តែទោះយ៉ាងណាក៏ដោយការលាបថ្នាំពណ៌សក់ ឬការលាងពណ៌សក់វាមិនមែនជារឿងងាយ ហើយទទួលបានលទ្ធផលល្អនោះទេ។ ថាមិនត្រូវលទ្ធផលដែលទទួលបានអាចនឹងអាក្រក់ជាងការរំពឹងទុកក៏ថាបាន។

ថ្មីៗនេះមានហ្វេសប៊ុកជាងធ្វើសក់អាជីពម្នាក់បានបង្ហាញពីស្ថានភាពសក់របស់អតិថិជនម្នាក់ដែលបានលាងពណ៌សក់ដោយខ្លួនឯងនៅផ្ទះ។ អតិថិជនរូបនោះបាននិយាយថា ខ្លួនមានប្តីជាជាងកាត់សក់ ហើយរូបគេបានទិញថ្នាំលាងពណ៌សក់មកអនុវត្ដដោយខ្លួនឯង ប៉ុន្តែផ្ទុយទៅវិញសក់របស់នាងប្រែជា ដាច់ផុយស្រួយ រហូតរត់ទៅរកអ្នកជំនាញឱ្យជួយ ។

ទោះយ៉ាងណាក៏ដោយអ្នកបច្ចេកទេសបានដាស់តឿនថា មុនពេលប្រើប្រាស់ថ្នាំពណ៌សក់គ្រប់ប្រភេទ បងប្អូនគួរកត់សំគាល់សេចក្តីណែនាំនៅលើប្រអប់ផលិតផលនោះថា តើវាអាចអនុវត្តបានដោយខ្លួនឯងដែរឬទេ? ព្រោះដោយសារតែផលិតផលពណ៌សក់មួយចំនួន ចាំបាច់ត្រូវពឹងផ្អែកលើជំនាញអ្នកបច្ចេកទេសតែប៉ុណ្ណោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *