- ជំនឿ

ជំនឿតៗគ្នា! ជីងចក់ធ្លាក់លើខ្លួន អាចជាប្រផ្នូលបឲ្យដឹងរឿងទុកជាមុនបាន…

ចាស់ៗពីបុរាណជឿថាជីងចក់គឺជាសត្វដែលនាំសំណាងល្អ វាជាការប្រសើរណាស់ប្រសិនបើបងប្អូនបានឃើញជីង ឬជីងចក់ធ្លាក់មកនៅចំពោះមុខ ប៉ុន្តែទន្ទឹមនឹងនោះវាមានអត្ថន័យជាច្រើនដែរ។

១. ឮសម្លេងជីងចក់ ឬប្រសិនបើវាធ្លាក់នៅពីមុខ ចាស់ៗពីដើមនិយាយថាអ្នកនឹងមានសំណាងល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច រីឯការធ្វើដំណើរក៏ប្រកបដោយសុវត្ថិភាពដែរ ។

• ប្រសិនបើវាធ្លាក់នៅពីក្រោយអ្នក ចាស់ៗនិយាយថាវាជាអកុសល ចូលកុំធ្វើដំណើរផ្លូវឆ្ងាយ។
• ប្រសិនបើវាធ្លាក់នៅខាងឆ្វេង ចាស់ៗនិយាយថាអ្នកនឹងមានសំណាងល្អ ឈ្នះអស់មាសត្រូវ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព ។


• ប្រសិនបើវាធ្លាក់នៅខាងស្តាំ ចាស់ៗនិយាយថាជាសំណាងមិនល្អ មិនគួរធ្វើដំណើរផ្លូវឆ្ងាយ។
• ប្រសិនបើវាស្រែកយំនៅលើក្បាលរបស់អ្នក ឬធ្លាក់លើក្បាលរបស់អ្នក ចាស់ៗបាននិយាយថាវាជាហេតុមិនល្អ ចូលប្រយ័ត្នខ្លួន និងកុំធ្វើដំណើរផ្លូវឆ្ងាយ ។
• ប្រសិនបើសត្វជីងចក់ធ្លាក់ចុះមកហើយឡើងលើជើងរបស់អ្នក ចាស់ៗនិយាយថាអ្នកនឹងមានសំណាងល្អ នឹងទទួលជោគជ័យគ្រប់ភារកិច្ច រីឯការធ្វើដំណើរក៏ប្រកបដោយសុវត្ថិភាពដែរ ។

២- សត្វចចកចាប់សត្វកន្លាត៖ ប្រសិនបើអ្នកឃើញសត្វជីងចក់ប្រើអណ្តាតចាប់សត្វកន្លាត បោកទៅនឹងអ្វីមួយ បន្ទាប់មកវាស៊ីសត្វកន្លាតនោះ នៅលើក្បាលគ្រែរបស់អ្នកឬនរណាម្នាក់ក៏ដោយ ចាស់ៗបាននិយាយថាវាជាប្រផ្នូលមិនល្អ ប្រហែលជាមាននរណាម្នាក់នៅក្នុងផ្ទះ ឬសាច់ញាតិចាស់ទុំដែលជិតស្និទ្ធ កំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ឬអាចគ្រោះថ្នាក់ដល់អាយុជីវិតក៏ថាបាន ។

៣. សត្វជីងចក់ត្រូវបានវត្ថុអ្វីម្យ៉ាងគៀប៖ ប្រសិនបើអ្នក ឬនរណាម្នាក់នៅក្នុងផ្ទះបិទទ្វារ ឬបិទបង្អួច ហើយគៀបសត្វជីងចក់ដោយចៃដន្យ (ដោយអចេតនា) ដោយទ្វារឬបង្អួចនោះគៀបសត្វជីងចក់ចំពាក់កណ្តាលខ្លួន រហូតដល់វាងាប់ ចាស់ៗបាននិយាយថាវាជាប្រផ្នូលមិនល្អ នឹងកើតមានរឿងមិនល្អដល់មនុស្សជុំវិញខ្លួន ។

៤- សត្វជីងចក់កំបុតកន្ទុយ ឬជីងចក់កន្ទុយពីរ៖ ប្រសិនបើនរណាម្នាក់ដែលបានឃើញជីងចក់កំបុតកន្ទុយឬសត្វជីងចក់មានកន្ទុយពីរ ចាស់ៗនិយាយថា អ្នកនោះនឹងជួបប្រទះសំណាងល្អ ដូច្នេះប្រសិនបើបងប្អូនបានឃើញវា ចូលនិយាយទៅកាន់វាថា “ជីងចក់នាំសំណាង” ហើយបងប្អូននឹងទទួលបានសំណាងដូចការប៉ងប្រាថ្នា ។

ទាំងនេះគឺជាជំនឿតៗគ្នា ដែលមិនអាចកំណត់បានថាជាការពិត ១០០% ឬអត់! តែទោះជាយ៉ាងណាគេហទំព័រសករាជយើងខ្ញុំ សូមជូនពរឱ្យបងប្អូនមានតែសំណាងល្អគ្រប់ៗគ្នា ៕

Leave a Reply

Your email address will not be published. Required fields are marked *