- ព័ត៌មានថ្មីៗ

Breaking: យន្ដហោះ Boeing 737 ផ្ទុកមនុស្ស ៦២នាក់ បានធ្លាក់ នៅពេលនេះក្រុមអ្នកជួយសង្គ្រោះរកឃើញកំទេចកំទីនៅក្នុងមហាសមុទ្រ (វីដេអូ)

ហ្សាការតា៖ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្ស៦២នាក់ បានដាច់ការទាក់ទងហើយទំនងជាធ្លាក់ចូលក្នុងសមុទ្រជ្វា នៅប្រទេសឥណ្ឌូណេស៊ីនាថ្ងៃសៅរ៍នេះ ប្រតិបត្តិការរុករកនិងជួយសង្រ្គោះកំពុងបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត ខណ:អ្នកជួយសង្គ្រោះរកឃើញកំទេចកំទីខ្លះៗនៅក្នុងមហាសមុទ្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១នេះ។



ក្រុមគ្រួសារនៃអ្នកដំណើរនិងនាវិកកំពុងមានការភ័យខ្លាចកាន់តែអាក្រក់បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកយន្តហោះបាននិយាយថាពួកគេបានរកឃើញនូវបំណែកកំទេចកំទីដែលស្ថិតនៅក្នុងការសង្ស័យនៅក្នុងមហាសមុទ្រភាគខាងជើងនៃរដ្ឋធានី។



យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី យន្តហោះដឹកអ្នកដំណើរខាងលើដែលមានជើងហោះហើរ SJY182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។ យន្ដហោះមួយនេះ ត្រូវបានគេយល់ថាបានធ្លាក់ចុះ ១០,០០០ ហ្វីតក្នុងរយៈពេលតិចជាង ៦០វិនាទី នៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតា ។



គួរបញ្ជាក់ថា យន្តហោះខាងលើជាប្រភេទ Boeing 737-500 និងមានអាយុកាលធ្វើប្រតិបត្តិការ២៧ឆ្នាំមកហើយ។ ដោយឡែក ពាក់ព័ន្ធនឹងប្រតិបត្តិការជួយសង្រ្គោះ អាជ្ញាធរឥណ្ឌូណេស៉ីបានរកឃើញវត្ថុតាងមួយចំនួន ដែលសង្ស័យថាអាចជាបំណែកយន្តហោះ នៅម្តុំបរិវេណដែលយន្តហោះបាត់ចេញពីរ៉ាដា គឺតំបន់កោះឥណ្ឌូណេស៉ីហៅថា កោះឡានខាង (Lancang) ខណៈក្នុងចំណោមមនុស្សទាំង៦២នាក់ដែលជិះលើយន្តហោះ មិនទាន់អាចត្រូវបានដឹងច្បាស់ថា មានអ្នកនៅរស់ដែរឬយ៉ាងណានោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *