វិធីនេះល្អប្រើហើយលឿន សំរាប់អ្នកដែលចង់បានមែកពូជធំៗយកទៅដាំ ដោយមិនធ្វើអោយ មែកពូជអន់ពេលដាំ។បញ្ជាក់៖ក្រោយកាត់ចេញពីដើម យើងត្រូវយកវាមកផ្សាំនៅក្នុងថង់ផ្សាំ-ផើងឬកញ្ច្រែង ទៅតាមទំហំនៃមែកពូជដែលយើងបានផ្សាំ មើលលៃអោយល្មមអាចទប់បាន។
ប្រសិនបើមែកពូជនោះវាធំ យើងអាចប្រើ ឬស1ឬ2និង3ឬ4 ឬសក៏បាន។តែអ្វីដែលត្រូវមានគឺ 1-កូនដែលមានឬសល្អ 2-ស្រកីដូងម៉ដឬដីល្បាយធូ 3-មែកពូជដែលត្រូវធ្វើ 4-ឧបករណ៍នៃការធ្វើ ហើយរយៈពេលដែលអាចកាត់មកផ្សាំបានគឺ55-60ថ្ងៃ អាស្រ័យលើឬសដុះចេញមកល្អ។
ប្រភព៖ eangsophalleth