- ព័ត៌មានថ្មីៗ

ព្យុះព្រិលមរណៈ! ប្រទេសរុស្សី និងអេស្បាញកំពុងជួបប្រទះគ្រោះមហន្តរាយព្យុះព្រិលធ្ងន់ធ្ងរបំផុត យ៉ាងហោចមានមនុស្សជាច្រើននាក់បានស្លាប់

នៅថ្ងៃទីម្សិលមិញខែមករា មានសោកនាដកម្មដែលបង្កឡើងដោយសារព្យុះព្រិលនៅប្រទេសចំនួន ២ គឺប្រទេសរុស្សី និងប្រទេសអេស្បាញ ។

General view of parked planes at Adolfo Suarez Barajas airport, which is suspending flights due to heavy snowfall in Madrid, Spain, January 9, 2021. REUTERS/Susana Vera

ចាប់ផ្តើមពីប្រទេសរុស្ស៊ី វាជាការព្យុះព្រិលខ្លាំងបំផុតនៅរមណីយដ្ឋានជិះស្គី បានឆក់យកជីវិតមួយគ្រួសារដែលមានឪពុកម្តាយនិងកូនៗ ។ រីឯនៅប្រទេសអេស្ប៉ាញ មានព្រិលធ្លាក់ខ្លាំងរហូតមនុស្សត្រូវជាប់នៅក្នុងរថយន្តដែលចតនៅកណ្តាលផ្លូវ ក្នុងនោះរកឃើញមានមនុស្ស ២ នាក់បានស្លាប់ ។

សារព័ត៌មាន Reuters បានរាយការណ៍ពី គ្រោះថ្នាក់កើតឡើងនៅប្រទេសអេស្ប៉ាញ បណ្តាលមកពីព្យុះ Philomena ដែលធ្វើឱ្យព្រិលធ្លាក់កាន់ខ្លាំង ។ ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញបានចង្អុលបង្ហាញថា វាជាព្រិលធ្លាក់ខ្លាំងបំផុតនៅរដ្ឋធានីម៉ាឌ្រីតចាប់តាំងពីឆ្នាំ ១៩៧១ ឬ ៥០ ឆ្នាំកន្លងមកនេះ ដោយព្រិលមានកម្រាស់ជាង ១០-២០ អ៊ីញ រហូតដល់អាកាសយានដ្ឋានម៉ាឌ្រីដត្រូវបានផ្អាកតំណើរការបណ្តោះអាសន្ន ។

ខាងក្រោមជាវីដេអូប្រទេស អេស្បាញ៖



សោកនាដកម្មនៃការស្លាប់បានកើតឡើងនៅទីក្រុងម៉ាឡាហ្គា ប្រទេសអេស្បាញខាងត្បូង ហើយជនរងគ្រោះជាស្ត្រីដែលជាប់ក្នុងរថយន្ត ស្របពេលទឹកទន្លេបោកខ្ទប់មកនឹងច្រាំង រីឯជនរងគ្រោះម្នាក់ទៀតជា មនុស្សគ្មានផ្ទះសម្បែង ត្រូវបានរងាត្រជាក់រហូតដល់ស្លាប់ នៅភាគខាងកើតទីក្រុង Calatayud ។

 

លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានបង្ហោះសារនៅលើ Twitter ក្រើនរំឭកដល់ប្រជាពលរដ្ឋ ឱ្យជៀសវាងការធ្វើដំណើរ និងធ្វើតាមការណែនាំរបស់ភ្នាក់ងារគ្រាអាសន្ន។ ទន្ទឹមនឹងនេះដែរទាហានចំនួន ១៤៧ នាក់ត្រូវបានដាក់ពង្រាយដើម្បីជួយអ្នកធ្វើចរាចរណ៍តាមផ្លូវ ដែលជាប់គាំងនៅតាមដងផ្លូវនៃទីក្រុងម៉ាឌ្រីដ។

ដោយឡែកទីភ្នាក់ងារព័ត៌មាន Tass បានរាយការណ៍ អំពីហេតុការណ៍ព្យុះព្រិលនៅឯរមណីយដ្ឋាន ទីក្រុងណុលឃីក ដែនដី Krasnoyarsk តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ។ ក្នុងនោះបានរកឃើញថា មានអ្នកស្លាប់ចំនួន ៣ នាក់ គឺឪពុកម្តាយនិងកូន ដែលឪពុកមានអាយុ ៤៥ ឆ្នាំ ម្តាយមានអាយុ ៣៨ ឆ្នាំ ហើយកូនតូចមានអាយុ ១៨ ខែ ។

Russian Emergency ministry rescuers work at the avalanche site in the town of Talnakh, 25 kilometres (16 miles) north of Norilsk on January 9, 2021. (Photo by IRINA Yarinskaya / AFP)

ពួកគេទាំងអស់ត្រូវបានកប់នៅក្រោមគំនរជម្រកបែកបាក់ ដែលបង្កឡើងដោយដុំព្រិលបាក់សង្កត់ពីលើ ជាទីកន្លែងស្នាក់នៅរបស់រមណីយដ្ឋានជិះស្គី ចំកណ្តាលអាកាសធាតុត្រជាក់ដល់ -២៥ អង្សាសេ ក្នុងនោះមានក្មេងជំទង់អាយុ ១៤ ឆ្នាំម្នាក់ បានរស់រានមានជីវិតហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពស្ពឹកដោយសារទឹកកក ។

A view shows the accident scene after an avalanche hit a ski resort in the Siberian city of Norilsk, Russia January 9, 2021. Russian Emergencies Ministry/Handout via REUTERS

ហេតុការណ៍ធ្លាក់ព្រិលនៅរមណីយដ្ឋានជិះស្គី Gora Otdelnaya បានកើតឡើងនៅវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃសុក្រទី ៨ ខែមករា ដោយមានដុំធំៗបានបាក់ធ្លាក់មកសង្កត់លំនៅដ្ឋានចំនួន ៦ ខ្នង ក្រោយពី ២ សប្តាហ៍ដែលមានខ្យល់បក់បោក លាយឡំជាមួយព្រិល បណ្តាលឱ្យព្រិលពំនូកនៅលើភ្នំរហូតបាក់ធ្លាក់ចុះមក ។ ដោយឡែកហេតុការណ៍ធ្លាក់ព្រិលចុងក្រោយនៅក្នុងតំបន់បានកើតឡើងកាលពី ៣២ ឆ្នាំមុន ៕

ខាងក្រោមជាវីដេអូរបស់ប្រទេសរុស្សី៖

Leave a Reply

Your email address will not be published. Required fields are marked *