ស្មានតែកូនក្រមុំ !​ សុខ ស្រីនាង ស្លៀកមួយឈុតនេះ ក្នុងថ្ងៃការ ប៉ែន ស្រីពេជ្រ ស្អាតទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ លាន់មាត់ បែបនេះ ថា…(មានវីដេអូ)

ទស្សនិកជនទូទៅ ក៏ដូចជាហ្វេនៗជាច្រើន ច្បាស់ជាស្គាល់ជាក់ជាមិនខាន តារាចម្រៀងស្រី ដ៏ល្បីឈ្មោះម្នាក់ ក្នុងផលិតកម្មរស្មីហង្សមាស នោះ គឺ សុខ ស្រីនាង។ បទមនោសញ្ចេតនា របស់ តារាចម្រៀងរូបនេះ នៅតែទទូលបានការគាំទ្រ ខ្លាំងដដែលមកដល់ពេលនេះ ស្តាប់ហើយ ស្តាប់ទៀត មិនចេះជិនណាយ។

      

ចំណែកកាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកគាំទ្រជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការតុបតែងខ្លួន និងការស្លៀកពាក់របស់ ស្រីនាង ពិតជាស្អាត ទាក់ភ្នែកខ្លាំងណាស់ ខណៈពេល តារាចម្រៀងស្រី រូបនេះ បានចូលរួមក្នុងពិធីមង្គលការ ពិធីការិនី ប៉ែន ស្រីពេជ្រ នាពេលល្ងាច។

    

ស្រីនាង បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដ៏ស្រស់ស្អាតរបស់ខ្លួន អមសារជូនពរ គូស្វាមីភរិយាថ្មី ផងដែរ ថា “ចូលរួមពិធីមង្គលការរបស់អ្នកនាងប៉ែនស្រីពេជ្រកាលពីយប់មិញជូនពរអ្នកទាំងពីរស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង”។

ក្រោយឃើញរូបភាពទំាងនេះ ហ្វេនៗ នៅមិនសុខឡើយ ក៏បានសរសើរចំៗថា ៖ ខំលួច​ស្រលាញ់​តាំង​ពី​ខ្ញុំ​នៅក្មេង​ មិនដែល​បាន​ជួប​ផ្ទាល់​សោះ​, សាមញ្ញ​បែប​ថ្លៃថ្នូរ​, ស្រស់ស្អាតណាស់បង ហើយរ៉ូបក៏ស្អាតទៀត, អាយដល រ៉ូប កប់សារី, ស្អាតល្អពេកហើយអូន, រាជនីកំពូលសម្រស់, ស្រលាញ់រាងគាត់ហ្មង បើមុខគាត់វិញ ស្អាតធម្មជាតិ, ស្មានតែជាកូនក្រមុំ។

ព្រមទំាងនៅមាន comment ជាង ៥០០ ទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញ ស្រីនាង ស្លៀកមួយឈុតនេះ។ តោះដើម្បីកុំឲ្យរងចាំយូរ សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ៖

           

Leave a Reply

Your email address will not be published. Required fields are marked *