កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Meng Costa page បំណងល្អពីខ្ញុំ បានប្រាប់ឱ្យដឹង នូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈមានពលករខ្មែរយើងម្នាក់ បម្រើការងារនៅប្រទេស កូរ៉េ បានទទួលមរណភាពចាកចោលប្រពន្ធ និងកូនជាទីស្រលាញ់ ពិតជាគួរឲ្យ រន្ធ ត់ចិត្តជាទីបំផុត។
ក្នុងនោះដែរ បើតាមរយៈប្រភពខាងលើ បានសរសេររៀបរាប់ឱ្យដឹងថា៖”សូមចូលរួមរំលែកទុក្ខផង គាត់ឈ្មោះ មាស សាវឿន អាយុ៤៨ឆ្នាំ ធ្វេីការនៅតំបន់ មុកផូ ថេប៊ូល (០៦១) បាន ជួប គ្រោះ ថ្នាក់ ចរា ចរណ៍ បាត់បង់ជីវិត នៅកន្លែងកេីតហេតុ ពេលចេញពីថែមម៉ោងការងារយប់មិញវេលាម៉ោង ៩ ៤០នាទី។
គាត់មានទីលំនៅ៖ ភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ គាត់មកប្រទេសកូរ៉េប្រឹងរកលុយចិញ្ចឹមកូនច្រេីននាក់ ដេីម្បីអោយកូនរៀនអោយចប់ ប៉ុន្តែមកជួបរឿងអកុសលបែបនេះ បងប្អូនញាតិមិត្តដែលគាត់ អាចជួយឧបត្ថម្ភដល់គ្រួសារគាត់ផងតាមរយៈលេខកុង ធនាគារ Hana៖ 722-910324-33407 preung sopheap ទំនាក់ទំនងសាកសួរ៖ 010-6466-6168”។ ទន្ទឹមនឹងដំណឹងដ៏សែនក្រៀមក្រំបំផុតនេះ មហាជនជាច្រើន បានសម្ដែងនូវការសោកស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខ ទៅដល់ក្រុមគ្រួសារ ស ព និងសូមលើកដៃប្រណាំងបួងសួង ដល់វិញ្ញាណក្ខន្ធរបស់បងប្រុសឆាប់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។