- ចំណេះដឹង

៤ គំនិតច្នៃប្រឌិតដែលអាចផ្លាស់ប្តូរពិភពលោកនាពេលអនាគតព្រោះដោយសារតែ…

នៅពេលអនាគតដ៏ខ្លីយើងអាចនឹងឃើញការបង្កើតថ្មី ដែលនឹងផ្លាស់ប្តូរជីវិតមនុស្សជារៀងរហូត ចាប់តាំងពីគ្រាប់ភ្នែករបស់មនុស្សដែលព្រីនចេញពីម៉ាស៊ីនព្រីន 3D ជាដើម ។នេះគឺជាការច្នៃប្រឌិតនាពេលអនាគតចំនួន ៤ យ៉ាងដែលអាចផ្លាស់ប្តូរពិភពលោកនៅថ្ងៃអនាគត។

១. រូបភាពបំភាន់ភ្នែក ឬរូបភាពបំបាំងកាយ

ក្រុមហ៊ុនផលិតសម្ភារៈបំបាំងកាយបាននិយាយថា ឧបករណ៍នេះគឺចេញមកពីលទ្ធផលនៃចំណាំងរបស់ពន្លឺជុំវិញ ដែលវាធ្វើឱ្យយើងមិនអាចមើលឃើញនៅផ្ទៃខាងមុខ ដោយយើងអាចមើលឃើញតែផ្ទៃខាងក្រោយតែប៉ុណ្ណោះ ។

ក្រុមហ៊ុន Hyper Stealth Biotechnology ដែលមានទីតាំងនៅប្រទេសកាណាដាបាននិយាយថា ការច្នៃប្រឌិតថ្មីនេះគឺជាលទ្ធផលនៃការឆ្លុះបញ្ចាំងពន្លឺជុំវិញ បណ្តាលឱ្យវត្ថុនោះរលាយបាត់ និងមានតែផ្ទៃខាងក្រោយប៉ុណ្ណោះដែលអាចមើលឃើញ។

ទោះបីជាបច្ចេកវិទ្យានេះស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយក៏ដោយ ប៉ុន្តែក្រុមហ៊ុនអះអាងថា វានឹងត្រូវបានប្រើសម្រាប់គោលបំណងយោធា ។

២. ព្រីនភ្នែកថ្មីសម្រាប់មនុស្ស

រូបភាពខាងក្រោមគឺជាគំរូ “ភ្នែក Bionic” ដែលត្រូវបានបោះពុម្ពចេញពីម៉ាស៊ីនព្រីន 3D អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យមីនីសូតាសហរដ្ឋអាមេរិក។

ពួកគេសង្ឃឹមថ្ងៃណាមួយវាអាចជួយមនុស្សពិការភ្នែកឱ្យមើលឃើញបាន។ ទន្ទឹមនឹងនោះក្រុមហ៊ុនមួយចំនួនបានផ្សាំភ្នែក Bionic ផ្ទាល់ខ្លួន តួយ៉ាងដូចជាការបញ្ចូលសរសៃប្រសាទអុបទិក ដោយប្រើប្រាស់កាមេរ៉ាតូចមួយនៅលើវ៉ែនតាកាលពីពេលកន្លងមក។

ប៉ុន្តែតើគ្រាប់ភ្នែក Bionic 3D ដំណើរការយ៉ាងដូចម្តេច?

សាស្រ្តាចារ្យ Michael Max Alpine បានពន្យល់ថា “តំណើរការនៃភ្នែករបស់អ្នកគឺដោយសារ អ្នកមានកោសិកានៅក្នុងកញ្ចក់សសៃប្រសាទភ្នែកដែលវាអាចទទួលពន្លឺចូលមក ហើយបង្វែរទៅជាសញ្ញាអគ្គិសនីទៅកាន់ខួរក្បាល ហើយខួរក្បាលរបស់អ្នកនឹងគណនាដោយចរន្តអគ្គិសនីនោះ។ ហេតុដូច្នេះយើងត្រូវមានលទ្ធភាពត្រាប់តាមដំណើរការនៃការបំលែងសញ្ញាវីដេអូទៅជាសញ្ញាអគ្គិសនី ដោយឧបករណ៍ដែលបង្កប់នៅក្នុងគ្រាប់ភ្នែក Bionic នោះហើយគឺជាអ្វីដែលយើងកំពុងតែធ្វើ” ។

ទន្ទឹមនឹងនោះក្រុមអ្នកស្រាវជ្រាវ មានគោលបំណងបោះពុម្ពគ្រាប់ភ្នែកនោះនៅលើផ្ទៃទន់ ដែលវាអាចត្រូវបានផ្សាំនៅក្នុងភ្នែកផ្ទាល់ ដោយមិនចាំបាច់ប្រើកាមេរ៉ាពីខាងក្រៅទេ។

៣. អគារមានជីវិតដែលធ្វើចេញពីបាក់តេរី

“បេតុងមានជីវិត” ត្រូវបានផលិតចេញពីខ្សាច់ ជែល និងបាក់តេរី។ ថ្វីត្បិតយើងមិនអាចស្វែងរកសម្ភារៈទាំងនេះនៅតាមហាងផ្គត់ផ្គង់សម្ភារៈទូទៅក្នុងតំបន់បានមែន ប៉ុន្តែអ្នកស្រាវជ្រាវនិយាយថា អគារមានជីវិតនេះនៅមិនឆ្ងាយពីការពិតទេ។

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យខូឡូរ៉ាដូ បាននិយាយថាសម្ភារៈនេះ “វាអាចជួសជុលស្នាមប្រេះ និងអាចស្រូបយកជាតិពុលនៅក្នុងខ្យល់អាកាស ហើយអាចបញ្ចេញពន្លឺបានទៀតផង” ។

ពួកគេនិយាយដូច្នេះថា បេតុងមានជីវិតនេះវាល្អប្រសើរសម្រាប់បរិស្ថានជាងបេតុងស៊ីម៉ងត៍ដល់ទៅ ៨% នៃការបំភាយឧស្ម័នកាបូនឌីអុកស៊ីត។

ក្រុមការងារមួយនេះបាននិយាយថា “បេតុងមានជីវិត” ពួកវាអាចពង្រីកខ្សែស្រឡាយ និងមានភាពរឹងមាំ “វាមានភាពរឹងមាំស្មើរនឹងស៊ីម៉ងត៍ដែលត្រូវបានសាងសង់នាពេលបច្ចុប្បន្ននេះដែរ” ។

វាអាចនឹងលឿនពេកនាពេលបច្ចុប្បន្ន ប៉ុន្តែវាមានលទ្ធភាពអាចទៅរួចនាពេលអនាគតដ៏ខ្លីនេះ ។

៤. ប្រើតន្ត្រីដើម្បីរំញោចខួរក្បាលរបស់ទារកឱ្យកើតមុនកំណត់



អ្នកប្រហែលជាដឹងខ្លះៗហើយថា ទំនាក់ទំនងរបស់មនុស្សជាមួយតន្រ្តីបានចាប់ផ្តើម តាំងពីមុនពេលមនុស្សបើកភ្នែកឃើញពិភពលោកទៅទៀត។ លទ្ធផលនៃការសិក្សាបានបង្ហាញថា “តន្ត្រីសម្រាប់ទារក” វាអាចរំញោចដល់ប្រព័ន្ធសរសៃប្រសាទ ដែលដំណើរការគិតនិងព័ត៌មាន ។ អ្នកវិទ្យាសាស្ត្របាននិយាយថា វាអាចជួយដល់ការអភិវឌ្ឍទារកឱ្យកើតមុនកំណត់ ថែមទាំងជួយអភិវឌ្ឍខួរក្បាលរបស់ទារកទៀតផង។

ក្រុមការងាររបស់មន្ទីរពេទ្យសាកលវិទ្យាល័យមួយនៅប្រទេសស្វីស បានសហការជាមួយអ្នកនិពន្ធបទភ្លេង ដើម្បីអភិវឌ្ឍតន្ត្រីជាពិសេសសំរាប់ទារកមួយក្រុមនេះ ជាបទភ្លេងដែលមានសម្លេងខ្លុយ, ពិណ និងកណ្តឹង ដែលតាក់តែងដោយលោក Andreas Fallenweider និងមន្ទីរពេទ្យសាកលវិទ្យាល័យ Geneva ។

តាមរយៈការពិសោធន៍បឋមបានបង្ហាញថា ខួរក្បាលរបស់ទារកមានការលូតលាស់កាន់តែប្រសើរឡើង និងមានទារកកើតមុនកំណត់ច្រើនបំផុតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោក ៕

ប្រភព៖ BBC

Leave a Reply

Your email address will not be published. Required fields are marked *