មានរឿងអ្វីខ្លះនៅពីក្រោយនេះ!! តើស្តេចថៃអាចវិលត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញដោយគ្មានទិដ្ឋាការបានឬយ៉ាងណា?

ប្រទេសថៃ៖ កាលពីថ្ងៃពុធក្រសួងការបរទេសថៃបាននិយាយថា ព្រះមហាក្សត្រ Maha Vajiralongkorn អាចត្រឡប់ទៅកាន់ទឹកដីប្រទេសអាឡឺម៉ង់វិញដោយមិនចាំបាច់មានទិដ្ឋាការ ព្រោះទ្រង់បានចំណាយពេលជាច្រើននៅលើទឹកដីនេះចាប់តាំងពីទ្រង់ឡើងគ្រងរាជ្យកាលពីឆ្នាំ ២០១៦។

ក្នុងព្រះជន្ម ៦៨ ព្រះវស្សាទ្រង់បានវិលត្រឡប់ទៅប្រទេសថៃវិញកាលពីខែតុលា ឆ្នាំ២០២០ ចំពេលមានបាតុកម្មដែលដឹកនាំដោយពួកនិស្សិត។ ក្រុមបាតុករបានទាមទារឱ្យកាត់បន្ថយអំណាចរបស់ទ្រង់ និងបង្ខំឱ្យនាយករដ្ឋមន្រ្តីជ្រុលនិយមលាលែងពីតំណែង ដែលលោកបានកាន់កាប់អំណាចដោយរដ្ឋប្រហារយោធា។ គេមិនទាន់ដឹងច្បាស់ទេថា ព្រះអង្គគ្រោងនឹងវិលត្រឡប់មកទីក្រុង Bavaria វិញឬយ៉ាងណានោះទេ ប៉ុន្តែវាជាកន្លែងដែលទ្រង់បានស្នាក់ច្រើនខែកាលពីឆ្នាំ ២០២០។

ស្ថានការណ៍បែបនេះបានធ្វើឱ្យមានមតិរិះគន់យ៉ាងខ្លាំងនៅពេលដែលទ្រង់ និងសហការីបានស្នាក់នៅក្នុងសណ្ឋាគារក្នុងអំឡុងពេលមានការរាតត្បាតជម្ងឺ ទោះបីជាសណ្ឋាគារត្រូវបានបិទទ្វារក៏ដោយ។ ក្រសួងការបរទេសថៃបាននិយាយថា ព្រះមហាក្សត្រថៃមិនចាំបាច់ប្រើទិដ្ឋាការនៅពេលទ្រង់ទៅលេងប្រទេសអាល្លឺម៉ង់ នោះទេ។ វាជាការឆ្លើយតបនឹងសំនួរអ្នកតំណាងរាស្រ្តមកពីគណបក្សប្រឆាំង Linke ឆ្វេងនិយមលោកស្រី Sevim Dagdelen បាននិយាយថា ប្រសិនបើព្រះអង្គមានទិដ្ឋាការ នោះរដ្ឋាភិបាលអាឡឺម៉ង់មានឥទ្ធិពលលើការស្នាក់នៅរបស់ទ្រង់ ប៉ុន្តែមធ្យោបាយចុងក្រោយរបស់ទ្រង់បានប្រើលេសថា”មិនទាន់ចង់ទៅ

”។ក្រសួងការបរទេសថៃបានឆ្លើយតបកាលពីថ្ងៃពុធថា ទោះបីប្រមុខរដ្ឋបរទេសមិនត្រូវការទិដ្ឋាការចូលប្រទេសអាឡឺម៉ង់ ក៏ទ្រង់នឹងអត់ធ្មត់ស្នាក់នៅលើដែនអធិបតេយ្យភាពរបស់ព្រះអង្គ។ រដ្ឋាភិបាលអាឡឺម៉ង់បាននិយាយថា វាមិនអាចទទួលយកបានទេសម្រាប់ព្រះមហាក្សត្រដែលធ្វើនយោបាយពីប្រទេសអាឡឺម៉ង់ ហើយរដ្ឋមន្រ្តីក្រសួងការបរទេសលោក Heiko Maas បាននិយាយកាលពីខែតុលា ២០២០ថា ខ្លួនកំពុងតាមដានឥរិយាបទរបស់ទ្រង់។ បើយោងតាមប្រភពពីក្រសួងការបរទេសបាននិយាយថា ខ្លួនគ្មានភ័ស្តុតាងបញ្ជាក់ថា ព្រះមហាក្សត្រនេះបានធ្វើជំនួញរដ្ឋក្នុងអំឡុងពេលស្នាក់នៅកាលពីពេលមុនឡើយ។

ក្រុមអ្នកតវ៉ាថៃបានត្អូញត្អែរអំពីការចំណាយលពេលឥតប្រយោជន៍របស់ទ្រង់នៅអឺរ៉ុប ក៏ដូចជាអវត្តមានរបស់ទ្រង់ពីប្រទេសកំណើត។ នៅចុងខែតុលា ឆ្នាំ២០២០ ក្រុមអ្នកតវ៉ាបានហែក្បួនទៅកាន់ស្ថានទូតអាឡឺម៉ង់នៅទីក្រុងបាងកក ដើម្បីបង្ហាញលិខិតស្នើសុំឱ្យទីក្រុងប៊ែរឡាំងពិនិត្យមើលថា ទ្រង់បានធ្វើជំនួញរដ្ឋនៅពេលស្ថិតលើដីអាល្លឺម៉ង់ដែរឬទេ? តួនាទីរបស់ព្រះរាជានៅក្នុងនយោបាយថៃបានក្លាយជាបញ្ហាដ៏សំខាន់សម្រាប់ក្រុមអ្នកតវ៉ា ដោយពួកគេយកទ្រង់ធ្វើជាចំណាប់ខ្មាំងម្តងហើយម្តងទៀត ដើម្បីធ្វើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ៕

ប្រភព AsiaOne

Leave a Reply

Your email address will not be published. Required fields are marked *