ទំនើបមែន! សាប៊ូប្រភេទថ្មីប្រើមិនចេះអស់ គ្មានក្លិន គ្មានពពុះតែអាចកម្ចាត់ក្លិនបានយ៉ាងល្អជាងសាប៊ូធម្មតា…

តើមានអ្វីកើតឡើងនៅពេលសាប៊ូដែលយើងធ្លាប់ប្រើប្រែប្រួលមិនដូចដើម? ព្រោះនេះមិនមែនជាសាប៊ូធម្មតាទេ ប៉ុន្តែវាជាសាប៊ូដែលប្រើមិនចេះអស់ ហើយសំខាន់បំផុតសាប៊ូនេះធ្វើពីដែក ។



ជាទូទៅសាប៊ូជាត្រូវបានផលិតចេញពីម្សៅសាប៊ូ (Soap Base) និងសារធាតុបន្ថែមផ្សេងៗ ដើម្បីទទួលបានសាប៊ូដែលអ្នកផលិតត្រូវការ។ ប៉ុន្តែសាប៊ូដែលបងប្អូនគ្រប់គ្នាបានឃើញនេះមានឈ្មោះថា Amco Rub-Away ជាសាប៊ូដែលផលិតចេញពីដែកអ៊ីណុកគ្មានពពុះ គ្មានក្លិន ប៉ុន្តែវាអាចកម្ចាត់ក្លិននៅជាប់នឹងដៃរបស់អ្នកបានយ៉ាងល្អ។



សឹងតែមិនគួរឱ្យជឿមែនទេ? ប៉ុន្តែវិទ្យាសាស្រ្តបានពន្យល់ពីរបៀបដែលសាប៊ូដែកនេះធ្វើការ ៖ ជាទូទៅក្លិនមានសារធាតុគីមីម្យ៉ាង ដែលសាប៊ូភាគច្រើនមិនអាចលាងសម្អាតបាន (ម៉ាកខ្លះអាចលាងសម្អាតបាន ឬម៉ាកមួយចំនួនគ្រាន់តែកាត់បន្ថយក្លិនតែប៉ុណ្ណោះ) ប៉ុន្តែសម្រាប់ Amco Rub-Away នឹងពឹងផ្អែកលើលក្ខណៈសម្បត្តិនៃដែកអ៊ីណុក ដើម្បីទាញយកម៉ូលេគុលក្លិនដែលនៅជាប់នៅនឹងស្បែករបស់យើង។

ឧទាហរណ៍ខ្ទឹមសមានសារធាតុស្ពាន់ធ័រ បើត្រឹមតែការលាងដៃធម្មតានឹងមិនអាចជម្រះក្លិនដែលជាប់នឹងដៃរបស់យើងបានទេ មិនត្រឹមតែប៉ុណ្ណឹងទេប្រសិនបើយើងប៉ះពាល់នឹងទឹកស្ពាន់ធ័រ វានឹងក្លាយជាអាស៊ីតស៊ុលហ្វារិក ប៉ុន្តែប្រសិនបើយើងប្រើសាប៊ូធ្វើពីដែកអ៊ីណុកនេះដុសលើដៃ វានឹងបង្កើតបន្ទុកអគ្គីសនីដែលអាចទាញម៉ូលេគុលក្លិនដែលនៅជាប់នឹងស្បែកផ្ទុកទៅលើអ៊ីណុកជំនួសវិញ។



រីឯចំណុចបន្ថែមកាន់តែពិសេសទៀតនោះគឺ សាប៊ូមួយដុំនេះគឺប្រើបានរហូត (មិនអស់) វាថែមទាំងអាចកម្ចាត់ក្លិនកម្រិតម៉ូលេគុលបានដ៏គួរភ្ញាក់ផ្អើល ប៉ុន្តែគួរឱ្យស្តាយដែលសាប៊ូប្រភេទនេះមិនអាចធ្វើឱ្យដៃយើងស្អាតបានទេ វាគ្រាន់តែអាចកម្ចាត់ក្លិនបានតែប៉ុណ្ណោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *