- ព័ត៌មានថ្មីៗ

ល្បិច​ថ្មី​!!! លួចដាក់​ ឫស្សី​កាត់​ទទឹង​ផ្លូវ តែ​​សំណាងអាក្រក់ប៉ះ​ចំ​ ជន​រង ​គ្រោះ ​ឆ្លាតប្រើល្បិចបកទៅវិញ

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២១ មាន​អំពើ​ប្លន់​១​ករណី (​លួច​មាន​ស្ថាន​ទម្ងន់ទោស​)​នៅ​ចំណុច​លើ​ផ្លូវ​ចូល​ភូមិ​ខ្នោ​ការ ឃុំ​បា​រ៉ុ​ង ស្រុក​ល្វាឯម ខេត្តកណ្ដាល បង្ក​ឡើង​ដោយ​ជនសង្ស័យ​មាន​គ្នា​២​នាក់ បាន​ប្រើប្រាស់​មធ្យោបាយ​ដាក់​ដើម​ឬ​ស្សី​កាត់​ទទឹង​ផ្លូវ ដើម្បី​ស្ទាក់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ។

អំពើ​ប្លន់​ខាងលើ​នេះ មាន​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ ដែល​ប្តី​ឈ្មោះ ឡាយ រុយ អាយុ​៤៦​ឆ្នាំ មុខរបរ​ជាងភ្លើង និង​ប្រពន្ធ​ឈ្មោះ ស្រី សុខ​ឃឿ​ន អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ខ្នោ​ការ ឃុំ​បា​រ៉ុ​ង ស្រុក​ល្វាឯម ខេត្តកណ្ដាល ។ សេចក្តី​រាយ​ការ​ព៍​ឲ្យ​ដឹង​បន្ត​ថា ជនសង្ស័យ​មាន​គ្នា​២​នាក់​ដែល​ទាន់​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​បាន​គេចខ្លួន​ទៅ​បាត់​ស្រមោល ដោយ​បោះបង់​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទុក​ចោល នៅ​ពេល​ដែល​ម្ចាស់​ម៉ូតូ​បាន​ទូរស័ព្ទ​ហៅ​ឲ្យ​បងប្អូន​ជួយ​ស្ទាក់​ចាប់​តាម​ផ្លូវ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ត្រូវ​បាន​ជន​រង​គ្រោះ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើត​ហេតុ នៅ​វេលា​ម៉ោង​ខាងលើ គាត់​២​នាក់​ប្ដី​ប្រពន្ធ​បាន​ចេញពី​ពិធី​មង្គលការ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ខ្នោ​ការ ឃុំ​បា​រ៉ុ​ង ស្រុក​ល្វាឯម ខេត្តកណ្ដាល ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក suzuki lets ផ្លា​ក​លេខ ភ្នំពេញ 1HZ 5854 ប្រពន្ធ​ជា​អ្នក​ឌុ​ប ប្តី​ជិះ​ពីក្រោយ ដើម្បី​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ។

ជន​រង​គ្រោះ​បន្ត​ថា លុះ​ពេល​ជិះ​ទៅ​ដល់​ចំណុច​កើតហេតុ​ដែល​ជា​កន្លែង​ស្ងាត់​មួយ ពុំ​មានផ្ទះ​ប្រជាពលរដ្ឋ​នៅ​នោះ​ទេ ក៏​ស្រាប់តែ​បានឃើញ​មាន​ដំបង​ឬ​ស្សី​១​ដើម​ប៉ុន​ក​
​ដៃ​ប្រវែង​ជាង​១​ម៉ែត្រ​ដាក់​កាត់​ទទឹង​ផ្លូវ ពេល​នោះ​គាត់​បាន​ឈប់​ម៉ូតូ ដើម្បី​រើស​យក​ដំបង​ឬ​ស្សី​នោះ​ចេញ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់ បាន​ស្ទុះ​ចេញពី​ចិញ្ចើម​ផ្លូវ​សំដៅ​មក​រក​គាត់ ដែល​​ម្នាក់​មានកាំបិត​នៅ​នឹង​ដៃ ហើយ​លើក​ឡើង​បម្រុង​កាប់​គាត់​ជា​ប្រពន្ធ​ដែល​កំពុង​កាន់​ដៃ​ចង្កូត​ម៉ូតូ និង​ម្នាក់​ទៀត​ដេញ​តាម​ប្តី​នៅ​ពីក្រោយ ។

ជន​រង​គ្រោះ​បន្ត​ថា ដោយ​ឃើញ​សកម្មភាព​ជនសង្ស័យ​ធ្វើ​ដូច្នោះ ពួក​គាត់​មិន​ហ៊ាន​តដៃ​ជាមួយ​លោក​ចោរ​នោះ​ទេ ក៏​បាន​ប្រគល់​ម៉ូតូ​ឲ្យ​ជនសង្ស័យ​តាម​សម្រួល​ទៅ សុំ​តែ​ទុក​ជីវិត​ប៉ុណ្ណោះ លុះ​ពេល​ចោរប្លន់​យក​ម៉ូតូ​បាន​ហើយ ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ឌុ​ប​គ្នា​គេចខ្លួន​កាត់​តាម​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្អូន​ឈ្មោះ សុ​ខន ដែល​បើករថយន្ត​ចេញ​ទៅ​មុន​ឲ្យ​ជួយ​ស្ទាក់​ចាប់ចោរ​ដែល​ប្លន់​ម៉ូតូ​ទៅ ទើប​ប្អូនប្រុស​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូឌុប​គ្នា​មក​ដល់​ល្មម ក៏​បើករថយន្ត​ដេញ​តាម​ជនសង្ស័យ​ពីក្រោយ រហូត​ដល់​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ក៏​បើករថយន្ត​កៀរ​ឲ្យ​ចោរ​ឈប់ ។

ពេល​នោះ​ចោរ​ទាំង​២​នាក់​បានដឹង​ខ្លួន​ថា ម្ចាស់​គេ​តាម​ទាន់​ក៏​ផ្ដួល​ម៉ូតូ​ចោល ហើយ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ទាំង​កណ្តាលផ្លូវ​តែ​ម្ដង​ទៅ ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ល្វាឯម បាន​ចុះ​ទៅ​ដល់ និង​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តកណ្ដាលបន្ត​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​នាំ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

នេះ​គឺជា​ករណី​ចោរ​ដាក់​ដើម​ឬ​ស្សី​កាត់​ផ្លូវថ្នល់​ស្ទាក់​ប្លន់​ម៉ូតូ ព្រះ​មិន​ជួយ ម្ចាស់​ទូរស័ព្ទ​ឲ្យ​បងប្អូន​ស្ទាក់​ចាប់​បាន​ម៉ូតូ​មក​វិញ សំណាង​ចេះ​រត់គេច​ខ្លួន​ទាន់ កុំ​ជាប់​ជុង​ក្រោម​កណ្តាប់ដៃ​ម្ចាស់​ម៉ូតូ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *