- កម្សាន្ត

អតីតព្រះមេគុណជាកូនកំលោះ បា ន បញ្ជាក់យ៉ាងច្បាស់ដែ ល កូនក្រមុំមុខ​​​ មិន សូវរីក គឺ ដោយសារតែ…

ឧត្តរមានជ័យ ៖ ប្រិយមិត្តមួយចំនួនបានស្គាល់ជ្រាបហើយ អតីតព្រះសង្ឃមួយអង្គ ដែលគេតែងហៅ «លោកឪ» ជាប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន និងជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ ដែលជាសកម្មជនល្បីខាងការធ្វើសកម្មភាពការពារព្រៃឈើ លោក គ្រូ បណ្ឌិត ប៊ុន សាលួត ក្រោយសឹកភ្លាម បានយកប្រពន្ធក្មេងដ៏ស្រស់ស្អាតភ្លែតតែម្ដង ដោយបានភ្ជាប់ពាក្យផ្អើលអ្នកស្រុក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅផ្សារសំរោង ក្រុងសំរោង
ខេត្តឧត្តរមានជ័យ។

ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោកគ្រូអន្ទិត ប៊ុន សាលួត បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីបានភ្ជាប់ពាក្យរួចហើយ លោកនិងគូដណ្ដឹង នឹងត្រូវរៀបការនៅថ្ងៃ៦-៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧-១៨ ខែកុម្ភ: ឆ្នាំ២០២១
ខាងមុខនេះហើយ។

ចំពោះខ្ញុំនិងគូដណ្ដឹងខ្ញុំនោះ ស្គាល់គ្នារយៈពេលខ្លីទេ ប៉ុន្តែខ្ញុំសង្កេតឃើញចរិតគាត់ ទី១ គាត់មិនដែលចេះដើរទៅណាទៅណីពេលយប់ព្រលប់ ទោះបីគាត់ទៅណា
គាត់សុំឪពុកម្ដាយគាត់ ហើយទោះបីគាត់ស្គាល់ខ្ញុំ ទើបបានថ្មីថ្មោងមែន តែពេល គាត់ទៅណាញ៉ាំអី ក៏គាត់បា្រប់ខ្ញុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទី២ ការងារគាត់ អាចជំនួសឪពុកម្ដាយបាន គឺគាត់អត់បានរៀនច្រើនទេ ដោយសារម្ដាយគាត់ឈឺ គាត់ក៏ឈប់រៀន មកជួយឪពុកគាត់ទៅ ធ្វើឲ្យឪពុកគាត់ស្រួល ព្រោះគាត់ជួយដៃជើងបានមែន
ជាពិសេសជួយលក់ដូរម្ដាយគាត់»។

លោកប៊ុន សាលួត បន្តថា «អាហ្នឹងជាគូរបស់ខ្ញុំហើយៗគាត់ ទទួលយកយើងបាន យើងកោតសរសើរដែរ ដោយខ្ញុំនិយាយមួយម៉ាត់ទេ ទោះបីគេជឿខ្ញុំ មិនជឿខ្ញុំ ក៏ខ្ញុំអ្នកបួស ខ្ញុំមានសច្ចធម៌ ខ្ញុំអ្នកកាន់សច្ចធម៌។ កាលដើម ខ្ញុំគិតថាគាត់ទទួលយកខ្ញុំមិនបានទេ ដោយសារខ្ញុំចាស់ជាងគាត់ច្រើន ប៉ុន្តែគាត់ទទួលយកយើងបាន ហើយទទួលយកបាននេះ មិនមែនដោយសារគេ ឪពុកម្ដាយគាត់បង្ខិតបង្ខំទេ។

ខ្ញុំនិយាយជាមួយនាង នៅមុខម៉ែឪគេ គ្រួសារគេទាំងអស់ថា បើចៅឯងមានការបង្ខិត បង្ខំ ខ្ញុំមិនអាចទទួលយកបានទេ ព្រោះខ្ញុំត្រូវការស្អាត គាត់ក៏ត្រូវការស្អាត បើថាមានសង្សារ មានអីហើយក៏ដោយ ឲ្យឆ្លើយប្រាប់ខ្ញុំត្រង់ ហើយបើឪពុកម្ដាយបង្ខិ តប ង្ខំ ឲ្យឆ្លើយប្រាប់ខ្ញុំត្រង់ដែរ ព្រោះខ្ញុំអត់ចង់បានការបង្ខិតបង្ខំទេ តែគាត់ឆ្លើយថា គ្មានការបង្ខិតបង្ខំទេ តែអ្វីនាងពេញចិត្តខ្ញុំ ដោយសារខ្ញុំជាមនុស្សចាស់ បានបួសច្រើន មិនខ្លាចរៀបការហើយ ប្រើអំពើហិង្សា ព្រោះគាត់ឃើញប្ដីប្រពន្ធគេ នៅជិតផ្ទះ វ៉ៃតប់គ្នា ទើបគាត់ប្រើពាក្យអ៊ីចឹង ហើយខ្ញុំសូរទៀតថា បើស្រឡាញ់ខ្ញុំ តើខ្លាចគេសើច គេយំដែរ?

នាងថាទៅខ្លាចគេសើចគេយំធ្វើអី ព្រោះមានទៅយកលុយគេឯណា សុំបាយគេស៊ីឯណា ពេលយើងបានសុខ មានគេឲ្យសុខយើងឯណា! គាត់និយាយអ៊ីចឹង ធ្វើឲ្យកាន់តែមានទំនុកចិត្ត ជឿជាក់លើគាត់ ហើយធ្វើឲ្យខ្ញុំទទួលយកគាត់បាន ហើយខ្ញុំជឿជាក់ថា គាត់មិននិយាយដោយល្បិចកលទេ ព្រោះខ្ញុំថា បើស្រឡាញ់គ្នា ស្រឡាញ់ឲ្យដល់ចប់ ចាស់កោងខ្នងរៀងខ្លួន ហើយគាត់ថា គាត់ទទួលយកបាន។ដូច្នេះខ្ញុំអរគុណច្រើន ហើយសូមជូនពរគាត់ឲ្យសុខភាពល្អ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន រកស៊ីមានបានជាមួយនឹងខ្ញុំ ត្រជាក់ត្រជំ ហើយនិងអ្នកដែលគាំទ្រខ្ញុំ ក៏សុំឲ្យរកស៊ីមានបានទាំងអស់គ្នា សុខចម្រើនទាំងអស់គ្នា ហើយសុំកុំឲ្យបងប្អូនទាំងអស់ យល់ច្រឡំថា គាត់មានការបង្ខិតបង្ខំពីឪពុកម្ដាយ ទើបព្រមទទួលខ្ញុំ“។

Leave a Reply

Your email address will not be published. Required fields are marked *