- ចំណេះដឹង, ចែករំលែក

មានដំណឹងល្អហើយ!!! រកឃើញវិធីបញ្ចុះខ្លាញ់ និងសម្រក់ខ្លាញ់ក្បាលពោះ ដែលមានប្រសិទ្ធភាព

រកបានហើយ ថ្នាំសម្រកខ្លាញ់ក្បាលពោះ
វិធីងាយៗបែបធម្មជាតិ ចំណាយតិច និងជួយឲ្យមានសុខភាពល្អ ជួយ share បន្តដល់អ្នកដែលចង់សម្រកក្បាលពោះផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លាញ់ក្បាលពោះ ជាផ្នែកដែលពិបាកកម្ចាត់ចេញបំផុតមួយក្នុងរាងកាយ ស្រទាប់ខ្លាញ់ច្រើនតែបង្កឡើងដោយសារជម្រើសនៃការទទួលទានមិនត្រឹមត្រូវ និងរបៀបរស់នៅគ្មានសុខភាពល្អ។ ថាតើនរណាទៅមិនចង់បានរាងស្លីមស្អាតនោះ?

ហើយអ្នកកំពុងស្វែងរកវិធីសាស្ត្រសម្រកទម្ងន់ ឬកម្ចាត់ខ្លាញ់ក្បាលពោះបែបងាយៗ ហើយទទួលបានលទ្ធផលឆាប់រហ័សមែនទេ? មិនពិបាកឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែអនុវត្តតាមគន្លឹះមួយចំនួននឹងបង្ហាញជូនខាងក្រោមនេះ

*គ្រឿងផ្សំ ៖– ក្រូចឆ្មារ ៣ ឬ៤ ចំណិត– ខ្ទឹមស ២ ឬ៣កំពិស– ទឹកឃ្មុំ ១ស្លាបព្រាបាយ– ទឹកក្តៅ ១កែវ។
*វិធីធ្វើ៖– ដំខ្ទឹមស ៣កំពិស– ដាក់ចូលក្នុងកែវទឹកក្តៅ– លាយទឹកឃ្មុំ ១ស្លាបព្រាបាយ– កូរឱ្យរលាយបន្តិច– ដាក់ក្រូចឆ្មារ ៣ ឬ ៤ចំណិត ចូលក្នុងកែវដែលលាយខាងលើ។

*ការប្រើប្រាស់៖– ទុក ៥នាទី មុនពិសា– ពិសារាល់ព្រឹក ២០នាទីមុនបរិភោគអាហារ-អាចទទួលលទ្ធបានផលល្អក្នុងមួយសប្តាហ៍។ ដើម្បីមានប្រសិទ្ធភាពអ្នកត្រូវតមអាហារណាដែលសំបូរជាតិខ្លាញ់ ហូបបន្លែផ្លែឈើឲ្យបានច្រើន កាត់បន្ថយការហូបច្រើននៅពេលយប់ និងធ្វើលំហាត់ប្រាណជាប្រចាំផងណា។

ហើយខាងក្រោមនេះជាវិធីមួយបែបទៀតដែលជា នាំសម្រកខ្លាញ់ក្បាលពោះ វិធីងាយៗបែបធម្មជាតិ ចំណាយតិច និងជួយឲ្យមានសុខភាពល្អ
*វិធីធ្វើ៖

– យកក្រូចឆ្មារលុញជាមួយអំបិលទុករយៈពេល២០នាទី រួចជូតអំបិលនោះចេញ
– ហាន់វាជាចំណិតស្តើងៗយកគ្រាប់វាចេញ
– ដាក់ចូលទៅក្នុងក្រឡកែវ (មើលរូបភាព)
– រៀបចំចាក់ទឹកឃ្មុំ យកទឹកឃ្មុំសុទ្ធ ចូលទៅក្នុងក្រឡកែវ

– ចាក់ទឹកឃ្មុំចូលឲ្យពេញស្មើនឹងក្រូចឆ្មារ
-បិទគម្រប រួចរក្សាទុករយៈពេលបីថ្ងៃ រួចអាចដួសវាយកមកលាយជាមួយទឹកក្តៅឧណ្ហៗ ឬជាមួយទឹកស្អាតធម្មតាក៏បានដែរ។
– វិធីញ៉ាំៈ ពេលហូបម្តងយកទឹក១កែវលាយជាមួយក្រូច២-៣ចំណិត មុនចូលគេង និងមុនទទួលទានអាហារពេលព្រឹក២០នាទីរៀងរាល់ថ្ងៃ។

រយៈពេលពីរសប្តាហ៍ អាចនឹងឃើញលទ្ធផលថាវាពិតជាត្រឹមត្រូវ ឬយ៉ាងណា?
ដើម្បីមានប្រសិទ្ធភាពអ្នកត្រូវតមអាហារណាដែលសំបូរជាតិខ្លាញ់ ហូបបន្លែឲ្យបានច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំផង៕

Leave a Reply

Your email address will not be published. Required fields are marked *