- ចំណេះដឹង

អាហារជួយឲ្យថ្លើមលោកអ្នកមានសុខភាពល្អទ្វេដង!

ថ្លើមជាសរីរៈដ៏សំខាន់ នៃរាងកាយរបស់មនុស្សយើង ដែលវាបានបំពេញតួនាទីយ៉ាងច្រើនដូចជាបំបែក និងសំយោគចំណីអាហារ ព្រមទាំងបញ្ចេញជាតិពុលផ្សេងៗពីរាងកាយ ។ ដើម្បីទទួលបានសុខភាពល្អ លោកអ្នកចាំបាច់ត្រូវរក្សាសុខភាពថ្លើមឲ្យបានល្អផងដែរ ។ យោងតាមគេហទំព័រ www.healthline.com យើងមានអាហារចំនួន៩ប្រភេទដែលជួយឲ្យថ្លើមមានសុខភាពល្អ ។

១. កាហ្វេ៖ លទ្ធផលនៃការសិក្សាបានរកឃើញថា កាហ្វេអាចជួយការពារថ្លើមពីការយីយាដោយជម្ងឺជាច្រើនប្រភេទបាន ។ កាហ្វេជួយបង្កើតកម្រិតសារធាតុប្រឆាំងអ៊ុកស៊ីតក្នុងថ្លើម បន្ថយហានិភ័យនៃការកើតជម្ងឺមហារីកថ្លើម និងជម្ងឺខ្លាញ់រុំថ្លើមផងដែរ ។

២. ទឹកតែ៖ លទ្ធផលនៃការសិក្សារបស់ជនជាតិជប៉ុនបានរកឃើញថា ការញ៉ាំទឹកតែ ចន្លោះពី ៥ទៅ ១០ពែងក្នុងមួយថ្ងៃ បានជួយឲ្យថ្លើមមានសុខភាណល្អ​ ។ ស្របពេលជាមួយគ្នានេះ មានការសិក្សាផ្សេងទៀតបានរកឃើញថា ការញ៉ាំទឹកតែអាចជួយកាត់បន្ថយនៃការកើតជម្ងឺមហារីកបានទៀតផង ។

៣. ក្រូចថ្លុង៖ មានផ្ទុកសារធាតុប្រឆាំងអ៊ុកស៊ីតកម្មច្រើនប្រភេទដែលជួយឲ្យថ្លើមមានសុខភាពល្អ តាមរយៈការកាត់បន្ថយនៃការរលាកក្នុង និងរក្សាកោសិការបស់ថ្លើមឲ្យមានសុខភាពល្អ។

៤. ផ្លែ Blueberries និង Cranberries៖ មានផ្ទុកសារធាតុ anthocyanins និងសារធាតុប្រឆាំងអ៊ុកស៊ីតកម្មច្រើនប្រភេទដែលជួយឲ្យថ្លើមមានសុខភាពល្អ​ ។ ញ៉ាំផ្លែឈើទាំងពីរប្រភេទនេះរយៈពេល ៣ទៅ៤សប្ដាហ៍ វាអាចជួយការពារកោសិកាថ្លើមពីការខូចខាតបាន និងជួយឲ្យកោសិកាថ្លើមកាន់តែរឹងមាំផងដែរ ។

៥. ផ្លែទំពាំងបាយជូរ៖ ជាពិសេសពណ៌ក្រហម និងពណ៌ស្វាយ បានផ្ដល់សារៈប្រយោជន៍យ៉ាងច្រើនដល់សុខភាពថ្លើមតាមរយៈការកាត់បន្ថយការរលាកក្នុង ការពារការខូចខាតកោសិកាថ្លើម បង្កើតសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម និងជួយសម្រួលមុខងារថ្លើមទៀតផង ។

៦. សណ្ដែកបារាំង៖ លទ្ធផលនៃការសិក្សាបានរកឃើញថា សណ្ដែកបារាំងត្រូវបានគេជ្រើសរើសយកទៅព្យាបាលជម្ងឺដំបៅក្រពះ របួសផ្សេងៗ អស់កម្លាំង ធេងធោងឈឺក្បាល និងជម្ងឺថ្លើមផងដែរ ។

៧. គ្រាប់សណ្ដែក៖ រួមមានសណ្ដែកដី សណ្ដែកសៀង -ល- មានផ្ទុកសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម និងវីតាមីន E ដែលមិនត្រឹមតែជាអាហារដ៏ល្អសម្រាប់សុខភាពបេះដូងទេ តែថែមទាំងល្អសម្រាប់សុខភាពថ្លើមផងដែរ ។

៨. ខ្លាញ់ត្រី៖ មានផ្ទុកសារធាតុ omega-3 fatty acids ដែលជួយឲ្យថ្លើមមានសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូងជាច្រើនប្រភេទ ។ ក្រៅពីនេះជួយឲ្យអង់ស៊ីមមានដំណើរការល្អ ប្រយុទ្ធប្រឆាំងនឹងការរលាកក្នុង និងជួយឲ្យអ័រម៉ូនអាំងស៊ុយលី​នធ្វើការបានល្អទៀតផង ។​

៩. ប្រេង Olive៖ ជាអាហារដ៏ល្អសម្រាប់សុខភាពបេះដូង និងសុខភាពរាងកាយទាំងមូល ។ ការញ៉ាំប្រេង Olive មួយស្លាបព្រា (៦.៥មីលីលីត) ក្នុងមួយថ្ងៃ អាចជួយអង់ស៊ីមក្នុងថ្លើមធ្វើការបានល្អ និងកាត់បន្ថយកម្រិតជាតិខ្លាញ់បានល្អទៀតផង ៕

អត្ថបទដោយវេជ្ជបណ្ឌិត៖ ហួ​ ភារ៉ា
ប្រភពពី healthy-cambodia

Leave a Reply

Your email address will not be published. Required fields are marked *