ប្រិយមិត្តដែលនិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក TikTok និងYoutube ប្រាកដជាស្គាល់ តារាកំប្លែងមុខស្ងួត ដែលតែងតែថតវីដេអូក្លីបបែបកំប្លែងបង្ហោះក្នុងហ្វេសប៊ុក ហើយធ្វើឲ្យពុកម៉ែបងប្អូនសើចសប្បាយ បំបាត់មុខកង្វល់នោះ បាននិយាយថា សំរាប់ការថតវីដេអូនេះ គឺចង់ឲ្យបងប្អូនសើចសប្បាយតែប៉ុណ្នោះ មិនដែលគិតថានឹងរកលុយនោះទេ ។
តែដោយសារតែមានការគាំទ្រច្រើនពីប្រិយមិត្តនោះ ទើបធ្វើឲ្យកញ្ញា លីណា ហៅ Ana Khmer ទំនេរពីការងារឆ្លៀតពេលថតវីដេអូ នោះ បានបញ្ជាក់ថា ការថតវីដេអូនេះ មិនមែនកញ្ញាថតតែម្នាក់ឯងឡើយ ពោលគឺមានកញ្ញាមានក្រុមការងារសម្រាប់ជួយរៀបចំ មានទាំងអ្នកថត អ្នកកាត់ ផ្សេងៗទៀត។
គ្រប់វីដេអូរបស់ Ana Khmer ស្ទើរតែទាំងអស់ មានការចុច View ច្រើនពីសំណាក់អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្នុងថតវីដេអូខ្លីៗនេះ មានតួជាអ្នកច្រើន តែតួដែរសំខាន់នោះម្តាយ និងកូនរបស់គាត់ ហើយក៏ឃើញវត្តមានរបស់ប៉ារបស់ Ana Khmer ផងដែរ។
តារាកំប្លែងមុខស្ងួតនោះ គឺAna Khmer ដែលមានឈ្មោះពេញថា កញ្ញា វុធ លីណា បានធ្វើវីដេអូនេះឡើងក្នុងរយៈពេល២ឆ្នាំរួចមកហើយ ទើបតែពីរបីខែនេះ ផ្ទុះការគាំទ្រភ្លក់ទឹកភ្លក់ដី ពីដំបូងគ្រាន់តែជាការសប្បាយលេងធម្មតាតែប៉ុណ្ណោះ ហើយក៏ធ្វើបានតែប្រមាណជា ៣ ខែក៏សម្រាកធ្វើដោយសារតែខ្ញុំមានការរវល់ជាមួយការងារផង និងការងាររកស៊ីខ្លះៗផង។
ក្រោយខ្វះតួផង ក៏ដាច់ចិត្តហៅម៉ាក់ប៉ាមកចូលរួមថតជាគ្នា ដើម្បីឲ្យវីដេអូកាន់តែល្អសើច និងមានអ្នកទស្សនាច្រើន កញ្ញា Ana Khmer ក៏បានបន្តទៀតថា មុនពេលចូលធ្វើវីដេអូរឿងកំប្លែងខ្លីនេះ កញ្ញា ធ្លាប់ធ្វើការងារជាពិធីការិនីវិទ្យុ ហេតុនេះហើយទើបធ្វើឱ្យការនិយាយរបស់កញ្ញាហាក់មានភាពល្អប្រសើរខ្លាំងបែបនេះ ចំពោះចំណូលវិញនោះ កញ្ញា បានបង្ហើបថា មួយខែៗ កញ្ញារកបាន ខ្ទង់ពាន់ដុល្លា ដែលបានមកពីការផ្សព្វផ្សាយពាណិជ្ចកម្មក្នុងស្រុក៕