ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ គ្រួសារមួយមានទុក្ខជាទម្ងន់ ហើយទទួលយកដំណឹង អកុសលនេះស្ទើរតែពុំបាន ក្រោយបាត់បង់កូនប្រុស ជាទីស្រលាញ់របស់ខ្លួន ដែលទើបតែមានអាយុ៨ខែប៉ុណ្ណោះ បណ្ដាលមកពីមូលហេតុមិននឹកបែបនេះ។ដោយឡែក តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ «ស្បែកជើង ក្បាលគីបប្រេន» បានបង្ហោះសារទុកជាដំណឺង អញ្ចើញញាតិមិត្តចូលរួមពិធីបុណ្យថា៖ «នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
ក្រុមគ្រួសារយើងខ្ញុំមានទុក្ខយ៉ាងក្រៀមក្រំ ដោយកុមារា ឃ្លាំង ថៃឡឺ បានទទួលមរណៈភាព ក្នុងជន្មាយុ៨ខែ ដោយរោគាពាធ។កុមារា ឃ្លាំង ថៃឡឺ ត្រូវជាកូនបង្កើតរបស់ លោក ដឹក ម៉ាណាត និង អ្នកស្រី ហូវ មុយហៀក និងត្រូវជាចៅបង្កើត របស់លោកតា យស់ ឃ្លាំង កម្មវិធីបុណ្យធ្វើនៅគេហដ្ឋានរបស់យើងខ្ញុំស្ថិតនៅ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដំណឹងមរណៈភាពនេះ ទុកជាការគោរពអញ្ជើញដល់ បងប្អូនញ្ញាតិមិត្តជិតឆ្ងាយទាំងអស់ សូមអរគុណ!»។យ៉ាងណាមិញ មានគណនីហ្វេប៊ុកមួយមានឈ្មោះ បូរ៉េត បានបង្ហោះសារសរសេររៀបរាប់ ទាំងក្តីសោកស្ដាយថា៖
«ប្អូនប្រុស ប្អូនទៅបានសុខហើយ ជាតិក្រោយកុំឲ្យដូចជាតិនេះទៀត ទើបតែបាន៨ខែសោះ មិនគួរណាអាយុខ្លីបែបនេះទេ អ៊ំ ពូ មីង យាយតា ទទួលយកអត់បានទេ លឿនពេកហើយ Baby ឃ្លាំង ថៃឡឺ»។គួរបញ្ជាក់ផងដែរថា បើតាមប្រភពពីម្ចាស់គណនីហ្វេកប៊ុកមានឈ្មោះ ស្បែកជើង ក្បាលគីបប្រេន បានបញ្ជាក់ថា ក្មេងប្រុស ឃ្លាំង ថៃឡឺ មិនបានជំងឺអ្វីនោះទេ ស្រាប់តែនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ គេងៗ ស្រាប់តែស្លា. ប់ទាំងមិនដឹងមូលហេតុតែម្តង។ជាក់ស្តែង ក្រោយឃើញរឿងអកុសល ក្មេងប្រុសលាទៅរហូត ដោយមិនមានជំងឺអ្វីសោះនោះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ ហើយមានការសោកស្ដាយជាខ្លាំង ហើយក៏បានផ្ញើរជួយរំលែកទុក្ខដល់គ្រួសារស.ពផងដែរ៕ប្រភព៖ ខ្មែរឃ្លូបល