កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ តន់ ចន្ទសីម៉ា មានឱកាសបានច្រៀងរួមគ្នា ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាលើកដំបូង ក្នុងបទ “កាត់ឆុង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា, និពន្ធបទភ្លេង ដោយ សាក់ ធារិទ្ធ។
ស្តាប់ចប់ភ្លាម ហ្វេនៗ ចូល comment ព្រាត ថា ៖ ប៉ះគ្នាលើកដំបូង ញាក់សាច់ សាច់ភ្លេង ពីរោះទៀត, ភ្លេងឡើងកប់ហ្មង, ស្រឡាញ់ អាយដល ទាំង2ណាស់ ឥឡូវប៉ះគ្នាហើយ, ១បទនេះ ពេញចិត្តណាស់អាយដលទាំងពីរ ពីរោះណាស់, បង ព្រាប សុវត្ថិ នៅតែក្មេង ហើយនៅតែសង្ហា ឡូយណាស់បង, wow សម្លេងស៊ីគ្នាល្អ បងសុវត្ថិ ក្មេងសាហាវ។
ស្រាប់តែនៅមុននេះបន្តិច នាព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្មបានបញ្ចេញចម្រៀងមួយបទទៀតហើយស្រាប់ តារាចម្រៀងទាំងពីរ ក្រោមចំណងជើងថា “ប្រហុក” ហើយក៏ជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និង និពន្ធបទភ្លេង ដោយ Numan។
មួយបទនេះ ជាចំណីអារម្មណ៍ប្លែកទៀតហើយសម្រាប់អ្នកគាំទ្រ មិនត្រឹមតែពីរោះ មានអត្ថន័យ ប៉ុណ្ណោះទេ ថែមទំាងបង្កប់ទេសភាពស្អាតៗណាស់ ពិសេស ខាងស្រី និងខាងប្រុស ច្រៀងឌឺដាក់គ្នាតំាងពីដើមដល់ចប់ហ្មង។
ក្នុងនោះ ក៏មាន ហ្វេនៗជាច្រើន បានចូល comment បែបនេះថា ៖ Galaxy ថ្មីរហូត ហ្មង, អាយដលប៉ះគ្នាទៀតហើយ ពីរោះណាស់, ពីរោះ ជាការថត MV បង្ហាញពីអាជីព និងជីវិត របស់ប្រជាជនខ្មែរ អម និងទេសភាព ដ៏ស្រស់បំព្រង, និពន្ធថ្មីប្លែកណាស់។
ហើយក៏មានការលើកឡើងជាច្រើនទៀត ចំពោះចម្រៀងដ៏ពីរោះមួយបទនេះ ។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅទស្សនា MV បទ “ប្រហុក” ទំាងអស់គ្នា ៖