- កម្សាន្ត

ស្ងាត់ៗ លេចមុខ អន្ទិត ឡុង ចន្ថា ឡើងឆាក ដាក់ប៉ុន្មានបទនេះ ពិរោះខ្លាំងណាស់…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ករណីមានទំនាក់ទំនងជាមួយស្រ្តីភេទ តាម​​ប្រព័ន្ធបណ្តាញសង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។

លុះមកដល់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ភិក្ខុ ឡុង ចន្ថា ក៏បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក និងសារខ្លីមួយ បញ្ជាក់ ថា ៖ “ថ្ងៃអង្គារ៍ ទី ១៣ ខែ តុលា ឆ្នាំ ២០២០ នេះ សូមទូលប្រគេន និងជំរាប ញាតិមិត្តជិតឆ្ងាយថា ខ្ញុំព្រះករុណា ខ្ញុំបាទ ឡុងចន្ថា បាន លាចាកសិក្ខាបទ មួយរយៈ មានអ្នកចូលរួមពិសេសបំផុត គឺ ព្រះរស់របស់ខ្ញុំទាំងទ្វេ សូម អរព្រះគុណ និង សូមអរគុណ ។”។

ក្រោយបាត់មុខមួយរយៈធំ ស្រាប់តែថ្មីៗនេះ គេឃើញ អន្ទិត ឡុង ចន្ថា លេចមុខសារជាថ្មី ក្នុងកម្មវិធីផ្សេងៗ ជាញឹកញាប់ ប្រកបដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង ពិសេស បានបកស្រាយចម្រៀងពីរោះៗ ស្ទើរមិនគួរឲ្យជឿ ព្រោះកន្លងមក ធ្លាប់តែស្តាប់ អន្ទិត ទេសនា ។

    

នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះទៀត ឡុង ចន្ថា បានឡើងឆាក និងបកស្រាយចម្រៀងជាច្រើនបទ សុទ្ធតែពីរោះៗ ដល់ថ្នាក់ធ្វើឲ្យភ្ញៀវកិត្តិយសដែលបានមកចូលរួមក្នុងកម្មវិធីនេះពេញចិត្តយ៉ាងខ្លាំង។

  

ក្នុងនោះ អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន ឃើញការ Live នេះភ្លាម បានចូល comment និយាយត្រង់ៗ ថា ៖ អូយ! ពីរោះណាស់លោកបង, នៅជាសង្ឃក៏មានហាងឆេង សឹកហើយក៏មានហាងឆេងពិតជាមិនធម្មតាមែន សុំសរសើរ, ជូនពរប្អូនជោគជ័យក្នុងជីវិត, មិនចាញ់​ តារា​ទេ, សង្ហាណាស់, គាត់សឹកមកវិញមនុស្សធម្មតាដូចជាយើងដែរតាស ហេតុអីក៏ទើសតែគាត់? មិនយល់, រាំតាមហើយ។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

      

Leave a Reply

Your email address will not be published. Required fields are marked *