- សុខភាព

កំពូល​អាហារ​ទាំង​១០​ដែល​បង្ក​ជា​ហានិភ័យ​ជំងឺ​មហារីក​ខ្លាំង​ជាង​គេ

ប៉ុន្មានឆ្នាំចុងក្រោយនេះ អាហារជាច្រើនប្រភេទត្រូវបានអ្នកគីមីចំណីអាហារបកស្រាយថា វាមានពាក់ព័ន្ធនឹងមូលហេតុដែលបង្កជាជំងឺមហារីក ហើយអាហារទាំងនោះសុទ្ធតែជាតម្រូវការបរិភោគប្រចាំថ្ងៃរបស់មនុស្សយើងទៀត តែដឹងទេថា អាហារអ្វីខ្លះដែលបង្កជាជំងឺមហារីកខ្លាំងជាងគេក្នុងលោកនេះ?

ដោយផ្អែកតាមការស្រាវជ្រាវរបស់ Cancer Hospital Chinese Academy of Medical Sciences
១. គ្រាប់ផ្កាឈូករ័ត្ន៖ រុក្ខជាតិដែលឆាប់ដុះលូតលាស់ប្រភេទនេះងាយនឹងស្រូបយកជាតិដែកណាស់ បើសិនជាវាដាំលើដីដែលមានជាតិដែក ហើយការដែលមានផ្ទុកជាតិដែកច្រើនពេកក្នុងខ្លួនមនុស្សអាចបង្កជាជំងឺមហារីកសួតបាន ។


២. ស្ករកៅស៊ូ៖ ទោះបីជាស្ករកៅស៊ូត្រូវបានផលិតឡើងដោយគ្មានជាតិពុលក្ដី ប៉ុន្តែសារធាតុដែលមានក្នុងស្ករកៅស៊ូដូចជា aspartame និង titanium dioxide អាចបង្កជាជំងឺមហារីកបាន ។


៣. ប៊ីចេង (MSG)៖ ប៊ីចេងជាភាសាអង់គ្លេសហៅថា Monosodium Glutamate ប៉ុន្តែមនុស្សជាច្រើនស្គាល់វាត្រឹមជា MSG តែប៉ុណ្ណោះ ដោយវាត្រូវបានគេប្រើក្នុងឧស្សាហកម្មចំណីអាហារជាទូទៅដើម្បីជំរុញឲ្យអាហារមានរសជាតិឆ្ងាញ់ជាងមុន ប៉ុន្តែបើបរិភោគវារាល់ថ្ងៃ ឬក្នុងបរិមាណច្រើន វាអាចធ្វើឲ្យយើងធ្លាក់ខ្លួនឈឺធ្ងន់នៅថ្ងៃណាមួយ ។

៤. ថ្លើមជ្រូក ៖ វាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយដែលថាថ្លើមជ្រូកអាចធ្វើឲ្យយើងកើតជំងឺមហារីក ប៉ុន្តែវាជាការពិត ព្រោះនៅក្នុងថ្លើមជ្រូកមានផ្ទុកជាតិ cholesterol យ៉ាងច្រើន ហើយវាក៏ជាមូលហេតុធ្វើឲ្យយើងកើតជំងឺមហារីកថ្លើម និងជំងឺផ្សេងៗផងដែរ ។

៥. មីសួ៖ ជាតិគីមីឈ្មោះAlum ដែលគេប្រើដើម្បីធ្វើមីសួនេះអាចជាមូលហេតុដែលបង្កជាជំងឺមហារីកសុដន់ និងជំងឺបាត់ការចងចាំ ។

៦. បន្លែត្រាំ ឬជ្រក់៖ អ្នកបរិភោគអាហារប្រភេទនេះត្រូវបានអ្នកជំនាញប្រាប់ឲ្យដឹងថា វាអាចបង្កើនឱកាសឲ្យកើតជំងឺមហារីកក្រពះច្រើនជាងអ្នកធម្មតា ។


៧. ទឹកផ្លែឈើដប ៖ ទឹកផ្លែឈើដប និងកំប៉ុងភាគច្រើនសម្បូរទៅដោយជាតិស្ករខ្ពស់ ប៉ុន្តែមនុស្សជាច្រើនតែងមើលរំលងរឿងមួយនេះ ។

៨. ពងទាខ្មៅ៖ ពងទាប្រភេទនេះមានការពេញនិយមណាស់ចំពោះប្រជាជនចិន ប៉ុន្តែវាត្រូវបានគេឲ្យដឹងថា ពងទាប្រភេទនេះធ្វើឡើងដោយប្រើប្រាស់ជាសំណច្រើន ហើយជាតិសំណនេះអាចបំពុលសុខភាពមនុស្សខ្លាំងណាស់ បើកាលណាបរិភោគវាច្រើន ។


៩. តៅហ៊ូត្រាំ៖ តៅហ៊ូប្រភេទនេះមានផ្ទុកមេរោគច្រើនណាស់ ដូច្នេះហើយអ្នកបរិភោគវាក៏គ្រោះថ្នាក់ណាស់ដែរ ។


១០. នំឆាខ្វៃ៖ នំឆាខ្វៃជាប្រភេទអាហារដែលគេប្រើខ្លាញ់ច្រើនសម្រាប់បំពង ហើយអាហារប្រភេទនេះត្រូវបានគេឲ្យដឹងថា អាចបង្កជាជំងឺមហារីកក្រពេញប្រូស្តាតបាន ៕

ប្រភព៖campluz

Leave a Reply

Your email address will not be published. Required fields are marked *