- សុខភាព

សូមកុំអូសរំលងជួយស៊ែរឱ្យបងប្អូនបានដឹងផង! បុរសម្នាក់ទទួលរងនូវជំងឺ១៦មុខ ដោយសារតែបរិភោគមីកញ្ចប់…

ចិន ៖ មីកញ្ចប់ជាអាហារដ៏ពេញនិយម សម្រាប់មនុស្សគ្រប់វ័យអាចទទួលទានបាន ជាពិសេសអ្នកដែលមានការងារមមាញញឹក និងគ្មានពេលវេលាគ្រប់គ្រាន់។ អាហារសម្រន់ប្រភេទនេះ អ្នកអាចបរិភោគបាន មិនថានៅកន្លែងធ្វើការ នៅផ្ទះ ឬទីកន្លែងផ្សេងទៀត។

ប៉ុន្តែអ្វីដែលអ្នកមិនដែលចាប់អារម្មណ៍ទាល់តែសោះនោះ គឺជាគុណវិប្បតិ្តរបស់អាហារមួយប្រភេទនេះ។បើយោងតាមការចុះផ្សាយរបស់ផេតសារព័ត៏មានដ៏ល្បីឈ្មោះដែលមានឈ្មោះថា thepaper ក៏បានធ្វើការចុះផ្សាយពីប្រុសវ័យ២៨ឆ្នាំម្នាក់ លោកកំពុងសម្រាននៅលើគ្រែពេទ្យ ទាំងទឹកមុខក្រៀមក្រំ បន្ទាប់ពីលោកបានបរិភោគមី កញ្ចប់ហួសកំណត់។

លោក Peng Fei មានអាយុ២៨ឆ្នាំ ដែលចូលចិត្តពិសារមីកញ្ញា បានប្រាប់ឲ្យដឹងពីអាការៈរបស់លោកថា លោកជាមនុស្សម្នាក់ចូលចិត្តបរិភោគមីកញ្ចប់ខ្លាំងណាស់ ដែលនៅពេលលោកបរិភោគរួចហើយ ហាក់មិនមានកំលាំងនៅក្នុងខ្លួនទាល់តែសោះ ហើយស្បែករបស់គាត់ប្រែទៅជាលឿង (ជម្ងឺលឿង) សូម្បីតែភ្នែករបស់គាត់ក៏ប្រែពណ៍ដែរ។

លោក Peng Fei ក៏បានសម្រេចចិត្តឲ្យម្តាយគាត់ជូនទៅមន្ទីរពេទ្យ។ បន្ទាប់ពីធ្វើតេស្តរួចរាល់ហើយ លោកគ្រូពេទ្យក៏បានធ្វើការវិនិច្ឆ័យ ឃើញថាមានជំងឺផ្សេងគ្នារហូតដល់ទៅ១៦មុខ ដូចជាប្រភេទជំងឺថ្លើម បញ្ហាក្រពះពោះវៀន ជាតិប៉ូតាស្យូមខ្ពស់ ខ្វះឈាម ក្រពេញអូវែរ៉ាំរ៉ៃ ជាដើម។ដោយសារតែគាត់បរិភោគ មីកញ្ចប់ច្រើនពេក ធ្វើឲ្យថ្លើមរបស់គ្នាមានសភាពចុះខ្សោយ។

នៅពេលដែលថ្លើមរបស់គាត់មិនមានដំណើរការបានល្អ ធ្វើឲ្យជាតិពុល មិនអាចបញ្ចេញមកក្រៅបាន និងធ្វើឲ្យមានផលប៉ះពាល់ដល់សរីរាង្គកាយ ចុះខ្សោយជាបន្តបន្ទាប់ នាំឲ្យលោកកើតជំងឺផ្សេងៗជាច្រើនទៀត។

លោកគ្រូពេទ្យបានសន្មតថា លោក Peng Fei ភាគច្រើនគាត់ផ្តោតសំខាន់ទៅលើការងារច្រើនពេក ទើបធ្វើឲ្យពឹងផ្អែកទៅលើអាហារឆាប់ឆ្អិន និងរហ័សទាន់ចិត្ត បូករួមទាំងការជក់បារីរបស់លោកផងដែរ ដែលធ្វើឲ្យសុខភាពរបស់គាត់កាន់តែវិវត្តន៍ឆាប់រហ័ស។ទម្លាប់អាក្រក់ទាំងនេះបានកើតឡើងជាយូរមកហើយអស់រយៈពេលជាច្រើនឆ្នាំដែលធ្វើឱ្យថ្លើមរបស់គាត់ចុះខ្សោយ។

ទីបំផុតវាបណ្តាលឱ្យខូចខាតជាច្រើននិងប៉ះពាល់ដល់សរីរាង្គផ្សេងៗទៀតរបស់គាត់។ការញ៉ាំមីកញ្ចប់នឹងមិនសម្លាប់អ្នកទេបើអ្នកញ៉ាំវាយូរៗម្តង ប៉ុន្តែនៅពេលអ្នកមានទម្លាប់ញ៉ាំវាជំនួសម្ហូបអាហារប្រចាំថ្ងៃពិតណាស់វានិងមានហានិភ័យខ្ពស់ចំពោះសុខភាព ។

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *