- សុខភាព

សូមប្រុងប្រយត្ន័ !! រោគសញ្ញាទាំង៤ បង្ហាញពីវត្តមាននៃកោសិកាមហារីកដែលមានក្នុងខ្លួនមនុស្សស្ទើរតែ៩០%

បើនិយាយដល់ជំងឺវិញ គ្មាននរណាម្នាក់ចង់ឈឺនោះទេ ដោយសារវាមិនត្រឹមតែពិបាកក្នុងខ្លួននោះទេ វាថែមទាំងអស់លុយដែលខំរកមកដោយលំបាកលំបិនទៀតផង។ ថ្វីបើអញ្ចឹងមែន មនុស្សគ្រប់គ្នាដូចជាមិនសូវយកចិត្តទុកដាក់នឹងសុខភាពរបស់ខ្លួនប៉ុន្មានទេ លុះត្រាណាតែពួកគេចាប់ផ្តើមធ្លាក់ខ្លួន ទើបចាប់ផ្តើមចេះបារម្ភពីខ្លួនឯង។
នៅក្នុងនោះ កត្តាសុខភាពរបស់យើងប្រចាំបានដើរតួយ៉ាងសំខាន់ក្នុងការបង្ហើបអោយយើងដឹងថាតើមានអ្វីកើតឡើងនៅក្នុងខ្លួនប្រាណយើងខ្លះ ដោយសាររាល់ថ្ងៃនេះ យើងទទួលទានអាហារ និងរស់នៅក្នុងបរិយាកាសមួយដែលពោរពេញទៅដោយធាតុគីមីដែលអាចប៉ះពាល់ដល់សរីរាង្គការពាររាងកាយយើងបានគ្រប់ពេលវេលា។

ជំងឺកាចសាហាវជាច្រើន បានវិវត្តនៅក្នុងរាងកាយមនុស្សដោយបានប្រើពេលយ៉ាងយូរ ដោយគ្មានការអើរពើនោះទេ ដោយសារតែពេលខ្លះអ្នកមិនបានចាប់អារម្មណ៍រោគសញ្ញាដែលកើតមានលើអ្នកនោះ អាចបង្កទៅជាជំងឺធ្ងន់ធ្ងរបាននោះឡើយ។ ផ្ទុយទៅវិញ ប្រសិនជាអ្នកបានដឹងពីការវិវត្តន៍របស់ជំងឺនោះទាន់ពេលវេលា វានឹងអាចជួយសង្គ្រោះអ្នកពីជំងឺនោះក៏ថាបាន ដោយសារអ្នកអាចមានពេលគ្រប់គ្រាន់ដើម្បីទប់ស្កាត់វា ស្របពេលដែលវានៅមិនទាន់ដល់ដំណាក់កាលប្រកាសអាសន្ន។
ក្នុងនោះ ជំងឺដែលមនុស្សគ្រប់គ្នាខ្លាចបំផុតនោះគឺ ប្រភេទជំងឺមហារីក ដោយសារជំងឺប្រភេទនេះគ្មានថ្នាំព្យាបាលទេ ជាពិសេសប្រសិនបើអ្នកស្ថិតនៅក្នុងប្រភេទចុងក្រោយនៅពេលដែលមេរោគវាសាយភាយពេញរាងកាយរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកមានភាពប្រុងប្រយ័ត្នខ្ពស់ អ្នកប្រហែលជាអាចការពារខ្លួនអ្នកពីជំងឺប្រភេទនេះ។ ខាងក្រោមនេះគឺរោគសញ្ញាទាំង៤ ដែលបង្ហាញថាខ្លួនអ្នកកំពុងមានផ្ទុកមេរោគមហារីកហើយ៖

១. ចេញកន្ទួលដំបៅនៅលើស្បែក

ប្រសិនជាក្នុងខ្លួនយើងមានមេរោគអ្វីមួយនៅក្នុងនោះ វានឹងបង្ហាញអោយដឹងភ្លាមៗតាមរយះការបញ្ចេញមកក្រៅអោយឃើញនៅលើស្បែក។ ប្រសិនជាស្បែកអ្នកមានការកើតឡើងនៃកន្ទួលរមាស់មានទឹករងៃនៅលើស្បែក ហើយមានលក្ខណះធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ដោយអ្នកដឹងថាអ្នកមិនបានធ្វើអ្វីអោយមានប្រតិកម្មជាមួយវាដូចជាការញ៉ាំអាហារមិនល្អ រឺការប្រើប្រាស់ថ្នាំមិនត្រូវអ្វីនោះទេ សូមប្រយ័ត្នទៅជួបពិគ្រោះរករោគវិនិច្ឆ័យជាបន្ទាន់ដោយសាររោគសញ្ញានេះ អាចបង្ហាញថាអ្នកមានជំងឺមហារីកហើយ គ្រាន់តែវាស្ថិតក្នុងដំនាក់កាលដំបូង។

២. ក្អកមិនឈប់

ប្រសិនជាអ្នកចេះតែក្អករហូត ហើយមានរយះពេលយូរ ទោះបីប្រើប្រាស់ថ្នាំហើយនៅតែមិនបាត់ទៀតនោះ អ្នកត្រូវតែបង្កើនការចាប់អារម្មណ៍ទៅលើសុខភាពរបស់អ្នក ព្រោះអ្នកប្រហែលជាអាចរងគ្រោះដោយជំងឺមហារីកសួតហើយ។ ជាទូទៅរោគសញ្ញានេះតែងតែមានគួបផ្សំជាមួយនឹងការមិនឃ្លានអាហារ និងស្រកទម្ងន់លឿនជាងធម្មតា។ លើសពីនេះទៅទៀត អ្នកជួនកាលអាចក្អកខ្លាំងរហូតដល់ទៅហូរឈាមតាមមាត់ក៏មាន ប៉ុន្តែសូមកុំទុកអោយដល់ដំណាក់កាលនេះ។ ប្រសិនជាអ្នករកឃើញថាអ្នកមានបញ្ហារឿងក្អកមិនឈប់ហើយនោះ អ្នកគួរប្រញាប់អោយពេទ្យពិនិត្យទើបប្រសើរ។


៣. ពោះវៀនអ្នកដំណើរការមិនល្អ
អ្នកអាចដឹងថាពោះវៀនរបស់អ្នកមានបញ្ហារឺអត់ អាចប្រាប់បានតាមរយះការបន្ទោរបង់។ ប្រសិនជាអ្នកមើលឃើញថា ពេលដែលអ្នកបត់ជើងមក មានឈាមនៅជាប់ជាមួយលាមក ការរាគជាបន្តបន្ទាប់ រឺមានទឹករងៃចេះតែហូរចេញមកក្រៅតាមរយះទ្វារធំ អ្នកត្រូវឆាប់ទៅរកគ្រូពេទ្យអោយពិនិត្យមើលអោយបានច្បាស់លាស់ ព្រោះបញ្ហាទាំងអស់នេះសុទ្ធតែបញ្ជាក់ពីភាពមិនប្រក្រតីរបស់រាងកាយអ្នក។

៤. ឈឺកមិនបាត់

 

ប្រសិនបើអ្នកមានអាការៈឈឺកមិនបាត់ អ្នកប្រហែលជាមានមេរោគជំងឺមហារីកបំពង់ក ដែលរោគសញ្ញាវាមានដូចជាពិបាកក្នុងការដកដង្ហើម និងលេបអាហារ មានអារម្មណ៍ថាចេះតែមានអ្វីស្លាក់នៅនឹងក ហើយមានស្នាមកន្ទួលចេញលើខ្លួនប្រាណ សម្លេងរបស់អ្នកស្រាប់តែប្រែប្រួល ហើយខ្សោយទៅៗ ថែមទាំងអាចក្អកចេញឈាម។ បើអ្នកប្រទះឃើញបញ្ហាទាំងនេះមែន កុំទុកវាតទៀតអោយសោះ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នក។
ទោះជាអ្នកមើលទៅឃើញខ្លួនឯងមានសុខភាពល្អប៉ុណ្ណាក៏ដោយ អ្នកគួរតែមានការពិនិត្យសុខភាពទៀងទាត់ជាមួយគ្រូពេទ្យជំនាញ ដើម្បីការពារខ្លួនអ្នកពីជំងឺកាចសាហាវអោយទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *