ជំងឺមហារីកអាចកើតឡើងចំពោះមនុស្សគ្រប់វ័យមិនថាក្មេងឬមនុស្សចាស់នោះទេ។ ជំងឺមហារីកនេះជាជំងឺកាចសាហាវណាស់ ដែលអាចសម្លាប់មនុស្សស្រីមិនតិចអ្នកទេក្នុងមួយឆ្នាំៗ។ មនុស្សដែលកើតជំងឺមហារីកនេះគឺមនុស្សគ្រប់វ័យមិនថាសុខភាពល្អយ៉ាងណាទេក៏អាចកើតជំងឺនេះបានដែរ។ ជំងឺមហារីកជាទូទៅបង្កឡើងដោយការបរិភោគចំណីអាហារមិនសមស្របដូចជាការហូបរបស់អាំងញឹកញាប់ ឬប្រព័ន្ធការពារចុះខ្សោយជាដើម។ ប៉ុន្តែស្រីៗយើងអាចសម្គាល់សញ្ញានៃជំងឺមហារីកបានតាមរយៈសញ្ញាទាំង៩នេះ៖
១. មានឈាមហូរតាមប្រដាប់ភេទ: បើនៅតែបន្តធ្លាក់ឈាមមិនឈប់ឈរ ទោះពេលមករដូវហើយក៏ដោយគួរ តែប្រញាប់ ទៅពិនិត្យនិងពិគ្រោះជាមួយពេទ្យជំនាញព្រោះអ្នកអាចមានជំងឺមហារីកមាត់ស្បូន។
២. ស្រកទម្ងន់យ៉ាងចម្លែក: បើអ្នកលើសទម្ងន់ហើយព្យាយាមញ៉ាំតម រួចស្រកទម្ងន់នោះវាមិនជាបញ្ហាឡើយ។ តែបើនៅសុខៗស្រក៥គីឡូក្នុងមួយខែដោយមិនដឹងមូលហេតុ សូមប្រញាប់ទៅពិនិត្យភ្លាម។
៣.ប្រដាប់ភេទប្រែពណ៌និងមានក្លិនខ្លាំង: បើអ្នកសម្គាល់ថាប្រដាប់ភេទអ្នកប្រែពីទៅពណ៌ខ្មៅជាំ ហើយមានក្លិនមិនល្អទៀតនោះ វាជាសញ្ញាថាអ្នកអាចមានជំងឺមហារីកហើយ។
៤.ឧស្សាហ៍អស់កម្លាំង: វាអាចជាសញ្ញាមហារីកពេល អ្នកឧស្សាហ៍អស់កម្លាំង ហើយនៅតែអស់កម្លាំងទោះបីជាសម្រាកឬគេងបានគ្រប់គ្រាន់ក៏ដោយ។
៥. ហើមជើង: បើអ្នកមានអាការហើមជើងម្ខាងធំជាងជើងម្ខាង ហើយដោយគ្មានមូលហេតុនោះ វាក៏ជាសញ្ញាមួយក្នុងចំណោមសញ្ញាទាំង១០ដែរ។
៦. លែងឃ្លានដូចមុន: ធ្លាប់តែពីមុនឃ្លានញ៉ាំមិនឈប់មាត់ តែក្រោយមកស្រាប់តែលែងឃ្លាន ហើយឆ្អែតដោយមិនចាំបាច់ញ៉ាំ។
៧. ហើមពោះ: ជាទូទៅការហើមពោះបណ្ដាលមកពីញ៉ាំបន្លែឆៅ ឬញ៉ាំអាហារច្រើនពេក។ តែបើអ្នកមិនបានញ៉ាំអីសោះតែហើមពោះលើសពី២សប្ដាហ៍ គួរទៅជួបពេទ្យហើយ។
៨.ឈឺរមួលឬអួលនៅត្រង់ពោះវៀន: បើមានអាការឈឺរមួលឬអួលៗនៅត្រង់ពោះវៀន ហើយហើមពោះនិងរាគរូស ក៏ជាសញ្ញាមិនស្រួលមួយដែរ។
៩. ឧស្សាហ៍ក្អួតចង្អោរ: ក្អួតចង្អោរញឹកញាប់ ឈឺក្បាលវិលមុខខ្លាំង ក្រោយញ៉ាំអាហាររួច ៕
ប្រភព៖ cambo-fresh