- កម្សាន្ត, ចែករំលែក

ផ្ទុះ​ថ្ម​ទូរស័ព្ទ​ខណៈ​ដោត​សាក​បញ្ចេញ​ផ្កាភ្លើង​យ៉ាង​សាហាវ ធ្វើ​ឲ្យ​ជាង​ជួសជុល ថៅកែ​ស្រី និង​អតិថិជន រត់ឡើង​ប្រកាច់ប្រកិន​តែម្តង!

ប្រទេស​វៀតណាម៖អ្នកទាំងអស់គ្នាគួរមានការប្រុងប្រយត្ន័ព្រោះថារឿងរ៉ាវអ្វីក៏អាចកើតមានបានដែរតែមួយពព្រិចភ្នែកប៉ុណ្ណោះ។ដូចជាហេតុការណ៍​ដ៏​ញាក់សាច់​នេះ ត្រូវបាន​ដឹងថា បាន​កើតឡើង​នៅក្នុង​ហាង​ជួសជុល និង​លក់​ទូរស័ព្ទដៃមួយកន្លែង​។​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា គ្រឿង​អេ​ឡិច​ត្រូ​និ​ច​នៅលើ​តុ​មួយ ដែល​ត្រូវបាន​ដោត​ទៅនឹង​ហ្វ្រី​ជាប់​នឹង​ជញ្ជាំង បាន​បញ្ចេញ​ផ្សែង

និង​ផ្កាភ្លើង​ដ៏​ខ្លាំងក្លា​ភ្លាមៗ ធ្វើ​ឲ្យ​បុគ្គលិក​ប្រុស​ម្នាក់ និង​ថៅកែ​ស្រី​ហាង រួមទាំអ​អតិថិជន នាំគ្នា​រត់​ចេញពី​ក្នុង​ហាងបាតជើងសព្រាត​យ៉ាង​លឿន ដើម្បី​គេចផុត​ពី​កម្ទេច​ផ្កាភ្លើង​ដែល​ប៉ះទង្គិច​ដ៏ច្រើន ។ តែទោះបីជាយ៉ាងណា មានតែ​បុគ្គលិក​ប្រុស​ម្នាក់បានធ្វើឲ្យហេតុការណ៍នោះ​ស្ងប់ស្ងាត់​ទៅវិញ ហើយ​ពួកគេ​ក៏បាន​ត្រឡប់​ចូលមកក្នុង​ហាង​វិញ ដោយ​ពុំ​ទទួលរង​របួសធ្ងន់​ធ្ង​រ​នោះទេ ។​ចូរអ្នកទាំងអស់គ្នាមានការប្រុងប្រយត្ន័ចំពោះគ្រឿងអគ្គិសនី កុំលែងសើចជាមួយវាឲ្យសោះព្រោះថាអាចបង្កគ្រោះថ្នាក់ដល់អ្នកបាន។
    

Leave a Reply

Your email address will not be published. Required fields are marked *