- កម្សាន្ត

ខ្លាំង​ប៉ះ​ខ្លាំង!!! បង្ក​ការភ្ញាក់ផ្អើល​​ៗដងផ្លូវ ចង់ដឹង​ថា​នរណា​សុខចិត្ត​អន់…(មានវីដេអូ)

ការយល់យោគឲ្យគ្នានឹងការចេះ​អ​ធ្រា​ស្រ័យឲ្យគ្នាជារឿងល្អណាស់សម្រាប់​អ្នកបញ្ជា​យានយន្ត​គ្រប់​ប្រភេទ​នៅលើ​ដងផ្លូវ​សាធារណៈ ។ប៉ុន្តែបើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមបានកំពុងមានការគាំទ្រនឹងរិះគន់ជាខ្លាំងពីរទង្វើរបស់អ្នកបញ្ជាយានយន្តទាំងពីនោះការចង់​ឈ្នះចង​ចាញ់​គ្នា នោះ​រឿង​ដ៏​តូច​មួយ​នេះ​នឹង​អាច​ក្លាយជា​រឿង​ធំ​ខាតបង់​ប្រយោជន៍​រៀងៗ​ខ្លួន​ពុំខាន​ឡើយនឹងអ្នកដទៃដែលនៅជុំវិញខ្លួនយើង ។​

បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ មករា ម៉ៅ បាន​បង្ហោះ​វីដេអូ​មួយ និង​សរសេរ​ចំណងជើង​យ៉ាងខ្លី​ថា​៖ «​ខ្លាំង​ប៉ះ​ខ្លាំង​ញាក់សាច់​» ។​​ពិតមែន​ហើយ នោះ​គឺជា​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ បង្ហាញ​ឲ្យ​ឃើញ​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង បាន​ចង​មុខយក្ស​ដាក់គ្នា​មួយសន្ទុះ​ធំ ខណៈ​បើករថយន្ត​ជល់​មុខ​គ្នា ។ ទោះយ៉ាងណា នៅទីបំផុត​ រថយន្ត​ស៊េរី​ទំនើប​២បាំង​កន្លះ ក៏​ព្រម​បើក​ថយក្រោយ បើកផ្លូវ ហើយ​រថយន្ត​​​ប្រហែល​ជា​ឆ្លាម​ពណ៌​ត្រី​ឆ្លូញ​ ​ដែលបើក​បច្ច្រាស​ទិសគ្នា​​ ស្ថិតក្នុង​ចំណី​ផ្លូវ​ខាង​ស្តាំ (ខុស) ក៏​បាន​​បើក​​ជៀស​​ចាក​ចេញ​ ។ចាញ់ជាព្រះឈ្នះជាមារអ្នកចេះយោគយល់អាធ្យាស្រ័យឲ្យគ្នានោះទើបជាមនុស្សល្អ។
 
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *