ប្រទេសឥណ្ឌា៖បើយោងតាមខ្សែវីដេអូថតបានទិដ្ឋភាព “ខ្មោចលង” កណ្តាលថ្ងៃត្រង់ ខណៈទោង២នៅឧទ្យាន Khyala B Block Park ។ទោងទាំងនោះគេដាក់សម្រាប់ក្មេងអង្គុយលេង ពិតជាខ្មោចលងច្បាស់ណាស់ព្រោះពុំមានមនុស្សណាម្នាក់ទេ ហើយខ្យល់បក់តិចៗ គ្មានចំណងខ្សែជាប់នឹងទោង។
ស្រាប់តែទោង១នៅស្ងៀម ខណៈពេលទោង១មកលឿនតែម្តង ប្រៀបដូចជាមានមនុស្សបញ្ជាអញ្ចឹង ប៉ុន្តែពិតជាគួរឲ្យព្រឺរោមណាស់ព្រោះថានៅក្បែរនេាះពុំឃើញមានមនុស្សសោះ ។អ្នកថតខ្សែវីដេអូនេះ ពេលឃើញទោងនោះចេះតែយោលខ្លាំងឡើងៗ មិនព្រមឈប់ ក៏រត់បាតជើងសព្រាតតែងម្តង ។
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាក្រោមទាំអស់គ្នា។