ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយថា កាលពីកន្លងទៅ នាថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ មុនពេលមាន ឆលី គេឃើញ ឱក សុគន្ធកញ្ញា បានទៅដល់កន្លែងមួយ មានទេសភាពស្អាតត្រជាក់ភ្នែក គួរឲ្យទាក់ទាញជាខ្លាំង។
កាលនោះ កញ្ញា បានប្រាប់ថា “នេះជាកន្លែងលាក់ខ្លួនមួយដ៏អស្ចារ្យ ពេលមកដល់មានអារម្មណ៍ថាស្ងប់ស្ងាត់ស្រស់ថ្លាជាមួយធម្មជាតិបៃតងវាលស្រែដើមត្នោត ផ្ទះខ្មែរដ៏ស្រស់ស្អាត ជាពិសេសនៅលើទឹកដីអច្ឆរិយ នៃខេត្ត សៀមរាប..! ពេលបានមកដល់ហើយពិតជាមិនចង់ឃ្លាត អរគុណចំពោះការទទួលយ៉ាងកក់ក្តៅពី ភូមិបៃតង”។
នៅទីបំផុត នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ គេឃើញ ឱក សុគន្ធកញ្ញា បានទៅដល់ជាលើកទី២ ជាពិសេស ថែមទំាងបាននាំកូនប្រុសសំណព្វចិត្ត គឺ ឆលី ទៅដល់ទីនោះថែមទៀតផង ។
ស្វាមី តារាចម្រៀងស្រីរូបនេះ បានបញ្ជាក់សារយ៉ាងខ្លី ប្រាប់ថា “ទីបំផុតបានមកស្នាក់នៅកន្លែងនេះម្តងទៀត ជាមួយCharlie គ្រាន់តែលើកមុន Charlie មិនទាន់កើត ….”។
ក្រោយឃើញ រូបភាពស្អាតៗ អមដោយទេសភាពដ៏ទាក់ទាញទាំងនេះភ្លាម អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ Sweet ទាំងព្រឹកហ្មងបង, ស្អាតខ្លាំងបង, ស្រស់ស្រាយ, នៅកន្លែងណាបង ទេសភាពគួរអោយចង់ទៅ, ឆាលីមុខឡេីងតួឯកម៉ងបង សង្ហារតាំងពីក្មេងបាត់ហើយ, មើលទៅមុខ ឆលី សប្បាយដល់ហើយ។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទំាងអស់គ្នា ៖