- ចែករំលែក

មកមើលគ្រូ បឺត សំខាន់ ប្រកួតនិង VEERA CHEY នៅបារាំង (វីដេអូ)!

អ្នកប្រដាល់កូនកាត់ខ្មែរ Albert Veera Chey ជាជើងខ្លាំងមួយរូបដែលល្បីឈ្មោះក្នុងទឹកដីបារាំង និងធ្លាប់ឈ្នះជើងឯកជាច្រើន។ ម្ចាស់ខ្សែក្រវាត់ពហុស្ថាប័នរូបនេះធ្លាប់បង្ហាញខ្លួនញឹកញាប់ក្នុងទឹកដីថៃ ជាពិសេសប្រកួតលើសង្វៀន Lumpinee និង Rajadamnern។

កាលពីឆ្នាំ២០០៨ Veera Chey ធ្លាប់ប្រកួតនិងខ្លាចាស់គុនខ្មែរគ្រូ បឺត សំខាន់ ក្នុងកម្មវិធី Kun Khmer Gala ដែលរៀបចំឡើងនាទីក្រុង Vieux-Condé ប្រទេសបារាំង។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ៥ទឹកពេញ Veera Chey ទទួលបានជ័យជម្នះដោយពិន្ទុ។

បច្ចុបន្ននេះទាំងគ្រូ បឺត សំខាន់ និង Veera Chey សុទ្ធសឹងក្លាយជាគ្រូបង្វឹក ព្រមទាំងបណ្ដុះបានធនធានអ្នកប្រដាល់ដ៏ឆ្នើមជាច្រើនរូប។

ប្រភព៖ kunkhmertv

Leave a Reply

Your email address will not be published. Required fields are marked *