- កម្សាន្ត, ចែករំលែក

បទ “ពឺតៗ” របស់ ខេមរៈ សិរីមន្ត ចេញ MV ហើយ អេមណាស់…(មានវីដេអូ)

កាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាង ផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដោយបទនេះ មានចំណងជើងថា “ពឺតៗ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង ដោយ Lock TA Kii និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។

គិតត្រឹមថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បទនេះ មានអ្នកចូលទស្សនាជាង ២០លានដងបាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ជាពិសេស ថែមទំាងល្បីខ្លាំង ដល់ប្រទេសជិតខាងទៀតផង មានដូចជាប្រទេសថៃ ឡាវ និងប្រទេសវៀតណាម។

 

ចំណែកនៅមុននេះបន្តិច នាយប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បទ “ពឺតៗ” បានចេញ វីដេអូចម្រៀង (MV) ជាផ្លូវការហើយ ពិតជាឡូយខ្លាំងណាស់ ពិសេសនោះ idol ខេមរៈ សិរីមន្ត ចុះពីលើឡានទំនើប កាន់ស្គរដៃ ឡើងឡូយហ្មង។

ស្តាប់ចប់ភ្លាម ហ្វេនៗ ទប់អារម្មណ៍លែងជាប់ហើយ ដល់ថ្នាក់អ្នកខ្លះពោលពាក្យបែបនេះថា ៖ ពឺតៗ ចេញ MV ហើយ កប់ខ្លាំងណាស់, OMG MV ញាក់សាច់, អេមៗណាស់, ទីបំផុត ការរងចាំ MV របស់ បង សិរីមន្ត បទ ពឺតៗ បានមកដល់ បទដែលល្បីផ្ទុះការគាំទ្រខ្លាំង ញាក់សាច់, អេមមែន មួយបទនេះ ពិតជាឡូយ, ចុម មាន MV ទៀត កប់ស៊េរី, ឆ្ងល់អាយដល យូរទៅកាន់តែសង្ហា។

 

នៅមាន comment រាប់មិនអស់អស់ទៀត សុទ្ធសឹងតែពេញចិត្តយ៉ាងខ្លាំង ចំពោះ​ MV បទ “ពឺតៗ” នេះ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទំាងអស់គ្នា ៖

               

Leave a Reply

Your email address will not be published. Required fields are marked *