- កម្សាន្ត

អុញនោះ! នាង ភីម កាន់តែខ្ញង់ជាងមុនខណៈនាយតាក់ស៊ីជិតចូលរោងជ័យ

ភ្នំពេញ៖ បើទោះបីជា ជីវិតគូរវាង​នាង ភីម និងតារាកំប្លែង នាយ តាក់ស៊ី មិនអាចសមប្រកប រស់នៅជាមួយគ្នា សាងជីវិតគ្រួសារបានជារៀងរហូត ក៏អ្នកទាំងពីរ នៅតែបន្តរាប់អានគ្នា ដូចជាបងប្អូននឹងគ្នាដដែល ដោយមិនបាន មានគំនុំ ឬឈ្លោះប្រកែកគ្នានោះទេ។

ជាពិសេស នៅចុងខែឧសភា នាយ តាក់ស៊ី ក៏នឹងចូលរោងជ័យ ជាមួយនឹង ភរិយាថ្មីរបស់លោក ក្រោយបានស្គាល់ចិត្តថ្លើមគ្នា​អស់រយៈពេលយូរដែរ ដោយអ្នកស្រី(ប្រពន្ធថ្មី) មិនប្រកាន់ពីអតីតកាល ហើយអ្វីដែលអ្នកស្រី ជ្រើសរើសយក នាយតាក់ស៊ី គឺកើតមកពីការអាណិត ច្រើនជាងស្រលាញ់។

ប៉ុន្តែបើក្រឡេកមើល សម្រស់របស់អ្នកនាង ភីម ក៏មិនណយផងដែរ ដោយបច្ចុប្បន្ន រូបនាង ព្យាយាមលេងខ្លួន យ៉ាងស៊ីវីល័យ ជាមួយនឹងស្ទាយ៍លេងខ្លួន បែបទាន់សម័យ ហើយអមនឹងសាច់ខ្ចី ដូចបណ្តូលចេកទៀតនោះ កាន់តែធ្វើឲ្យអ្នកនាង រឹតតែមាន

ភាពទាក់ទាញ ខណៈអ្នកនាង មានអាយុកាន់តែច្រើនទៅហើយ។ក្នុងនោះ​ ហ្វេនក៏មានសរសើរ ដែលអ្នកនាង ភីម ព្យាយាមអាប់ដេតខ្លួនរហូត បើទោះបីជា អ្នកនាង មានអាយុកាន់តែទៅមុខ មានកូនធំស្មើនឹងខ្លួន ក៏អ្នកនាង នៅតែធ្វើខ្លួនឲ្យសប្បាយ និងស្រស់ស្អាតជានិច្ច ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ៕

ប្រភព៖ khmerload.com

Leave a Reply

Your email address will not be published. Required fields are marked *