- ចែករំលែក

បុរសបើក Tesla ឆ្លងកាត់ទីបញ្ចុះសព ស្ងាត់ជ្រងំស្រាប់តែឧបករណ៍ចាប់សញ្ញាប្រាប់ថា មានមនុស្សនៅក្បែររថយន្តធ្វើឲ្យលោក…(មានវីដេអូ)

បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងបុរសម្នាក់បើកបររថយន្ដទំនើប ឆ្លងកាត់ទីបញ្ចុះសព ប៉ុន្តែស្រាប់តែឧបករណ៍ចាប់សញ្ញាឧបសគ្គ (Sensor) បានបង្ហាញថា មាននរណាម្នាក់កំពុងដើរក្បែររថយន្ត ។បើយោងតាមគេហទំព័រ VarietyInfo បានបង្ហាញព័ត៌មានថា យុវជនម្នាក់បើករថយន្ដទំនើបម៉ាក Tesla ឆ្លងកាត់ទីបញ្ចុះសព ប៉ុន្តែក៏មានសញ្ញាអ្វីមួយមិនធម្មតាបានកើតឡើង ។

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា Tesla គឺជារថយន្តអគ្គិសនីលំដាប់ពិភពលោក មានការអនុវត្ត និងបច្ចេកវិទ្យាជឿនលឿន បើកបរស្វ័យប្រវត្តិទៀតផង ដោយរថយន្តនេះអាចដំណើរការដោយខ្លួនវាទៅដល់គោលដៅ (Autopilot) ដោយប្រើបញ្ញាសិប្បនិម្មិត (Ai) ដើម្បីជួយជំរុញរថយន្តដំណើរការស្វ័យប្រវត្តិ វាក៏មានប្រព័ន្ធចាប់សញ្ញាឧបសគ្គនៅជុំវិញរថយន្ត ដែលនោះធ្វើឱ្យរថយន្ត Tesla ក្លាយជារថយន្តដែលមានសុវត្ថិភាពបំផុត។ទោះបីជាយ៉ាងណាក៏ដោយមានពេលខ្លះអ្នកប្រើប្រាស់ក៏មានការភ្ញាក់ផ្អើល ចំពោះភាពខុសប្រក្រតីរបស់Teslaនោះដែរ។

បន្ទាប់ពីឃ្លីបវីដេអូនេះបានបង្ហោះនៅលើបណ្តាញសង្គម ក៏មានមនុស្សមួយចំនួនបានបញ្ចេញមតិថា ប្រព័ន្ធឧបករណ៍ចាប់សញ្ញាប្រហែលជាមានបញ្ហារហូតដល់ថ្នាក់ចាប់យកវត្ថុអ្វីម្យ៉ាង ហើយគិតថាជាមនុស្ស ហើយអ្នកផ្សេងទៀតក៏បាននិយាយថា រឿងនេះអាចជាឆាកសម្តែងរបស់ម្ចាស់ឃ្លីបវីដេអូក៏ថាបាន ។

ប៉ុន្តែក្រោយមកគេបានបង្ហោះឃ្លីបវីដេអូនៃការបើកបរ Tesla របស់ខ្លួន សាកល្បងឆ្លងកាត់ទីបញ្ចុះសពយឺតៗម្តងទៀតដើម្បីពិនិត្យមើលថាតើ ប្រព័ន្ធចាប់សញ្ញានៅតែបង្ហាញលទ្ធផលដដែលរឺក៏អត់? តែពេលនោះប្រព័ន្ធចាប់សញ្ញានៅតែបង្ហាញលទ្ធផលដដែល ហើយពេលនោះនៅលើអេក្រង់រថយន្តបានបង្ហាញថា មានមនុស្សដើរទៅដើរមកទៀតផង ។ចំណែកម្ចាស់រថយន្ត Tesla រូបនេះ នៅមិនទាន់ឆ្លើយតបយល់ព្រមនៅឡើយទេថារឿងនោះពិតឬយ៉ាងណា ។
 
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *