- កម្សាន្ត

មេឆ្មាញីមួយក្បាលប្តូរជីវិតការពារកូនៗពីចង្កូមពស់ធំមួយក្បាល!

សត្វ៖ ឆាកប្រយុទ្ធយ៉ាងសាហាវរវាងមេឆ្មាញីមួយក្បាលនឹងពស់ថ្លាន់។ មេឆ្មាបានប្រយុទ្ធប្តូរផ្តាច់ដើម្បីការពារកូនរបស់វាខណៈដែលពស់ថ្លាន់ស្រេកឃ្លានព្យាយាមប៉ុនប៉ងស៊ីកូនឆ្មា។

ពស់ថ្លាន់ដ៏ធំមួយក្បាលទំនងកំពុងតែស្រែកឃ្លានចំណី ស្រាប់តែធុំក្លិនកូនឆ្មាក៏ព្យាយាមវារយ៉ាងលឿនមកកាន់រូងដី ដែលមេឆ្មានិងកូនឆ្មាមួយសំបុកកំពុងរស់នៅយ៉ាងសុខសាន្ត។ គ្រាន់តែទៅដល់មាត់រូងសម្បុកឆ្មាភ្លាម ពស់មិនបង្អង់យូរចាប់ផ្តើម វាយប្រហារលើកូនឆ្មា ដើម្បីយកធ្វើចំណីឆ្មាញ ខណៈមេឆ្មាប្រើក្រញាំទះលើក្បាលពស់លឿនដូចផ្លេកបន្ទោរ ជាការវាយបក ការពារកូនៗ។យ៉ាងណាក៏ដោយពស់ថ្លាន់ដ៏ធំមួយក្បាលនេះ មិនអាចស៊ីកូនឆ្មាបានងាយឡើយ ត្បិតតែឆ្មាតូចតែមាឌ ប្រឹងប្រយុទ្ធតស៊ូដើម្បីការពារកូនៗរបស់វាពីចង្កូមពស់ថ្លាន់។
    

Leave a Reply

Your email address will not be published. Required fields are marked *