កាលពី ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ ព្រឹតិ្តការណ៍ ដ៏អស្ចារ្យមួយ បានធ្វើឡើង នៅឯ ឌឺព្រីមៀរសែនសុខ នោះគឺ ពិធីសម្ភោធ ផលិតកម្មរាម និង ការស្វាគមន៍ តារាចម្រៀង មាស សុខសោភា ដែលមើលទៅពិតជា អធិកអធមខ្លាំងណាស់ ថែមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មាន ជាច្រើនផងដែរ។
រឹតតែភ្ញាក់ផ្អើលថែមទៀតនោះ លោក ដួង វីរៈសិទ្ធ ក៏មានមុខក្នុងកម្មវិធីនេះផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ លោកបានក្លាយជា តារាចម្រៀង និងអ្នកនិពន្ធ ក្នុងផលិតកម្មរាម ជាផ្លូវការ ថែមទៀតផង ព្រមទំាងបានបកស្រាយចម្រៀងពីរបទយ៉ាងពីរោះរណ្តំ ដោយបទទី១ លោកច្រៀងម្នាក់ឯង និងបទទី២ ជាការបកស្រាយរួមគ្នា ជាមួយ មាស សុខសោភា។
ក្នុងបរិយាកាស ដ៏សែនរំភើប និងរីករាយ នេះ គេឃើញវត្តមានតារា និងបុគ្គល ល្បីៗជាច្រើនរូប ក៏បានបង្ហាញខ្លួន ក្នុងពិធីសម្ពោធនេះផងដែរ មើលទៅម្នាក់ៗតែងខ្លួន ស្រស់ស្អាត គួរឲ្យគយគន់។ តារាទំាងនោះ មានដូចជា ៖
យក់ ថិតរដ្ឋា, អ៊ឹម ជីវ៉ា, ប៉ែន ចំរុង, សុភ័ក្រ្ត កុសុម៉ា, ចន សក្ក័, នាយ គ្រឺន, នាយ ពាក់មី, លោក ហ្វៃ សំអាង, សុខ រ៉ាស៊ី, ចន ច័ន្ទលក្ខិណា, ញឹម ច័ន្ទថន, អាចារ្យធំ នគររាជ, តាន់ គីមសួ, ពេជ្រ ចរណៃ, ផេន ខេត, អោម សេង បូរ៉ា, យុគ ចិន្តា, មាន សូនីតា, ឆឹម កក្កដា, ហ្សូណូ។
ក្នុងនោះ ក៏មានវត្តមានលោក ងួន ចាន់ដេវីត (G-Devith) និង ទេព បូព្រឹក្ស ក្នុងកម្មវិធីនេះផងដែរ ហើយលោក ដេវីត ក៏បានឡើងបកស្រាយចម្រៀងមួយបទ តាមសំណូមពរ របស់ លោក ម៉ាដូណា ដែលជាពិធីករ ក្នុងកម្មវិធីនេះ តែដោយសារ មិនបានហាត់សម ជាមួយភ្លេង ទើបធ្វើឲ្យមានបញ្ហារ អាក់រអួល ធ្វើឲ្យលោក ដេវីត មិនអាចច្រៀងបន្តទៅមុខទៀតបាន។
ដោយសារតែរឿងនេះ មានការចាប់អារម្មណ៍ខ្លាំងពេក ទើបធ្វើឲ្យ លោក G-Devith ចេញមុខបញ្ជាក់យ៉ាងខ្លី ដ៏គួរឲ្យចាប់អារម្មណ៍ មួយ នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ថា “អាណិតខ្លួនឯងណាស់ ដូចលេងបៃឡុកបៃឡ ចាប់ក្តាមដាក់ចង្អេរ នឹកឡើងក៏ហួសចិត្ត ឱកាសល្អអ៊ីចឹង មួយជីវិតមានប៉ុន្មានដង ហិហិ
Edit: ខ្ញុំដឹងថា មនុស្សគ្រប់គ្នា នឹងបន្ទោសអ្នកភ្លេង តែហេតុអ្វី មិនពិចារណាបន្តិចទៅ ថាហេតុអ្វីបានខ្ញុំត្រូវឡើងទៅច្រៀងហើយខុស ? គិតតិចបានហើយ កុំគិតច្រើនពេកប្រយ័ត្នគេងមិនលក់”។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖