- កម្សាន្ត

ខេមរៈ សិរីមន្ត ដាក់ម៉ាបទនេះ អត់ឲ្យហ្វេនៗ ខកចិត្តទេ អេមណាស់ ពិសេស ចង្វាក់កន្ត្រឹម ទៀត, ម្នាក់ៗ ទ្រាំលែងបាន ក៏និយាយបែបនេះ ថា…(មានវីដេអូ)

នៅសល់តែជាង១ខែទៀតតែប៉ុណ្ណោះ បុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងខិតចូលមកដល់។ ក្នុងនោះ គេឃើញផលិតកម្មផ្សេងៗ ទំាងតូច ទំាងធំ ខិតខំផលិតបទចម្រៀងជាច្រើនសង្វាក់ ដើម្បីទុកស្តាប់ និង រំាកម្សាន្ត ក្នុងឱកាសដ៏ពិសេសនេះ។

ចំណែកនៅព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ជាចង្វាក់ កន្ត្រឹម ដែលជាការបកស្រាយដោយ ខេមរៈ សិរីមន្ត ហើយបទនេះ មានចំណងជើងថា “កន្ត្រឹម ខេមរៈ សិរីមន្ត មកវិញហើយ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ រួមនិង និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោត ឈិត តេងរិទ្ធ។

មួតបទនេះកាន់តែប្លែក មិនត្រឹមតែពីរោះមានន័យប៉ុណ្ណោះទេ សូម្បីតែបទភ្លេងក៏អេមថែមទៀត ដល់ថ្នាក់ធ្វើឲ្យ អ្នកគាំទ្រ តារាចម្រៀងរូបនេះ លាន់មាត់ថា ៖

ចាក់ផ្អើលភូមិហើយតែប៉ុណ្ណឹង ចូលឆ្នាំ ឆ្នាំនេះ, នេះបានហៅថា ចង្វាក់ប្រពៃណីពិត, ពីរោះណាស់លោកអើយ មកទាំងព្រឹកហ្មង, បទថ្មីនេះ ភ្លេងពីរោះណាស់ ភ្ញាក់ពីគេង បងសិរីមន្តមកវិញហើយ, សមេ្លង ពីរោះខ្លាំងណាស់, ពីរោះណាស់ តោះរាំលេងទាំងអស់គ្នា, កន្រ្តឹមដែលខ្ញុំរងចាំ មកមែនហើយ។

ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ពីបទចម្រៀង ដ៏ពីរោះជាប់ចិត្តមួយបទនេះ ថាអេមពិតមែន។ តោះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ និងទស្សនាទំាងអស់គ្នា ៖

                

Leave a Reply

Your email address will not be published. Required fields are marked *