- ចំណេះដឹង

រកឃើញហើយ! វិធីសាស្រ្តដាំដូងតឿឆាប់បានផ្លែច្រើន​ល្អរកចំណូលបាន៥ពាន់ទៅ៨ពាន់ដុល្លារក្នុងមួយឆ្នាំ

បរទេស៖ ប្រិយមិត្តមួយចំនួនប្រហែលជាចង់ចេះហើយបច្ចេកទេសដាំដូងតឿឆាប់បានផ្លែ ផ្លែបានច្រើន ផ្លែធំល្អទទួលបានចំណូល ចាប់ពី5000$-8000$ ក្នុងមួយហិកតា/ឆ្នាំ! ពិតជាអស្ចារ្យមែន សូមជួយស៊ែរបន្តផង ដើម្បីជួយកសិកម្មយើងកាន់តែរីកចម្រើនដូចប្រទេសដទៃ។

1. វិធីដាំ៖

– ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ
– លាយដីល្អជាមួយជីកំប៉ុស្ត៍ កំទេចស្លឹកឈើងាប់ ដាក់ចូលអោយពេញរណ្តៅ
– ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើ
– ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់

2. រៀបប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក តែប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹកចំណាយតិចជាងគេ

– ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ
– ដាក់តំណក់ទឹករៀងរាល់ថ្ងៃ នៅរដូវក្តៅ ឬទឹកសាច រៀងរាល់៣ថ្ងៃម្តង។
– ភ្ជួរជ្រោយដី និងកាត់ស្មៅរៀងរាល់ឆ្នាំ
– ដាក់អំបិល ជុំវិញគល់ ដើម្បីការពារពីសត្វល្អិតស៊ីឬសដូង និងបន្សាបជាតិអាស៊ីតរបស់ដី
– ហាមដុតភ្លើងក្នុងចំការដូង

*** ចំណាំ៖ ជីកំប៉ុស្ត៍ និងទឹកគ្រប់គ្រាន់ ១៥លីត្រក្នុងមួយដើមជារៀងរាល់ថ្ងៃ នៅរដូវក្តៅសំខាន់ណាស់ ជាកត្តាកំណត់អោយជោគជ័យ នៃដំណាំដូង។

– ប្រព័ន្ធតំណក់ទឹក ជួយសំលាប់សត្វល្អិត នៅខាងក្រោមឬសដូង ជួយអោយដូងលូតលាស់បានល្អ ផ្លែឆាប់ធំ ផ្លែបានច្រើន ផ្លែធំល្អ ផ្លែមានទឹកច្រើន។
– ជីកំប៉ុស្ត៍ ជួយដល់ការលូតលាស់បានល្អ រសជាតិទឹក និងសាច់ឆ្ងាញ់ សាច់ក្រាស់ មានរ៉ែច្រើន មានវីតាមីនច្រើន និងដូងមានប្រេងច្រើន ផ្លែច្រើន ផ្លែធំល្អ ជាពិសេសធ្វើអោយដើមដូងមានសុខភាពរឹងមាំល្អ។
– បើគ្មានទឹក និងជីកំប៉ុស្ត៍ទេ ពុកម៉ែបងប្អូន កុំសង្ឃឹមថាដាំដូងបានជោគជ័យអោយសោះ!

ប្រភព៖ លោក កាន់ ចន្ធី

Leave a Reply

Your email address will not be published. Required fields are marked *