- ការអប់រំ

ចង់បានស្រីក្មេងសុខចិត្តអោយប្រពន្ធធ្វើជាស្រីលួចលាក់ 1ខែក្រោយមកសុំប្រពន្ធអោយមក…

មិនថាគូស្នេហ៍សង្សាផ្អែមប៉ុណ្ណា ក្រោយពេលរៀបការក្ដីស្រលាញ់វាក៏អាចក្រាបទៅវិញខ្លះ ក្ដីស្រលាញ់ប្រភេទនេះដំបូងមើលទៅដូចជាផ្អែមល្ហែម តែយូៗទៅក្លាយជាធុញថប់ពេលឃើញមុខគ្នា នេះគឺជាស្ពានមួយដែលគូស្វាមីភរិយាត្រូវឆ្លងវាអោយបាន តែអ្នកដែលមិនយល់អាចនឹងដោះស្រាយវាតាមវិធីដែលខុស ដូចជាការចូលលេងស្រី នឹងមានមនុស្សទី3ជាដើម

ចំណែកបុរស់ម្នាក់នេះគេកំពុងធុញទ្រាំនឹងភរិយាខ្លួន ហើយគេស្រម៉ៃឃើញតែមនុស្សស្រីស្អាតៗដោះធំៗ ស្រីក្មេងជាច្រើនចាំបំរើគេយប់ៗ ហើយយប់មួយគេបានសរសេផុសក្នុងហ្វេសបុកថា “បើមានស្រីក្មេងមកចាំបំរើរមិនដឹងល្អយ៉ាងណាទេហាហា”… ពេលប្រពន្ធឃើញគេនិយាយបែបនេះក៏មិននិយាយអ្វី ព្រឹកស្អែកបន្ទាប់មកនាងក៏ប្រាប់ថា ខ្ញុំនឹងធ្វើជាស្រីក្មេងលួចលាក់របស់លោកមិចដែរ.? គេគិតក្នុងចិត្តសង្ស័យប្រពន្ធខឹងមែនទែនហើយ តាមពិតប្រពន្ធគេមិនបានខឹងអ្វីឡើយ ថែមទាំងនិយាយថា ធ្វើប្រពន្ធយូៗក៏មានអារម្មណ៍ថាធុញដូចគ្នា សាកធ្វើជាសង្សាក្មេងលួចលាក់ជាគ្នាក៏បាន ខ្ញុំជាភរិយាអាចនឹងល្អមិនគ្រប់គ្រាន់ តែបើធ្វើជាស្រីក្មេងលួចលាក់អាចនឹងល្អពេញ100%ក៏ថាបាន អ្នកណាទៅដឹង.! ប្រពន្ធប្រាប់ថា គួតែធ្វើអោយជីវិតមានភាពរស់រវឺកខ្វះ គេក៏គិតថាឡូយតើ គេចង់អោយប្រពន្ធគេធ្វើជាសង្សាលួចលាក់ផងជាភរិយាផង តែភរិយាមិនព្រមគេសុខចិត្តធ្វើជាសង្សាលួចបែបពេញទី.! ហើយស្អែកបន្ទាប់មកនាងក៏ខលរកគេ ប្រើពាក្យសម្ដីផ្អែមស្រទន់ដូចស្លឹកចេក ហើយប្រាប់ថា “អាឡូបងសំលាញ់ អូនស្គាល់ហាងអាហាបារាំងមួយកន្លែងដែលទើបនឹងបើកថ្មីរស់ឆ្ងាយខ្លាំងៗ ទាំងរ៉ូមិនតិក ទាំងភ្លើងឡាយស្តាយរៀបចំស្អាតម៉ងសមនឹងគូស្នេហ៍យើងទាំងពី “. ពេលគេបានឬបែបនេះក្នុងចិត្តរំភើបភ័យអរភ័យខ្លាំងណាស់ ព្រោះញាំម្ហូបប្រពន្ធធ្វើអោយធុញដល់កំរិតកំពូល ថ្ងៃនេះប្រពន្ធក្លាយជាសង្សាលួចលាក់ ឡូយមែនទែន ឮចឹងភ្លាមគេក៏ប្រញ៉ាប់ទៅហាងនោះភ្លាម ពេលទៅដល់ឃើញប្រពន្ធគេមិនដូចមុនទៀតឡើយ នាងកាត់សក់ថ្មី ផាត់មុខបែបអ្នកលេងខ្លួន ខោអាវមានស្តាយបែបសុិចសុី ឃើញហើយចង់លង់ ជាងកាលដែលទើបការថ្មីៗទៀត គេសង្កេតឃើញថាមានប្រុសៗជាច្រើនដែលកំពុងចងភ្នែកមើលនាង

ឃើញប្ដីកំពុងតែភ្ញាក់ផ្អើលបែបនេះគេក៏ដើរទៅក្សិបថា “តើខ្ញុំអាចនឹងមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ធ្វើជាស្រីលួចលាក់របស់លោកដែរឬទេ.? ប្ដីឮបែបនេះបេះដូងដោតដុកដាក់ៗអារម្មណ៍ដូចដែលកំពុងបានអោបស្រីថ្មី ភ្លាមនោះគេក៏លើកស្រាមកល្មមដោយគេមិនទាន់ត្រៀមខ្លួន ពេលមើលតម្លៃរព្រះអើយ2កែវ110$ ជាធម្មតាមិនថាចេញទៅញាំអីនៅឯណាប្រពន្ធតែងតែជាអ្នករៀបចំលុយកាក់ តែពេលនេះគេក៏យកសំបុត្រនេះអោយនាង តែត្រូវនាងមិនចេញលុយហើយថែមទាំងនិយាយថា “មានមនុស្សប្រុសឯណាមកលួចលាក់ជាមួយស្រីក្មេងអោយស្រីជាអ្នកចេញលុយ ដូចមិនដែលឮ.? បន្ទាប់ពីចេញពីហាងអាហារប្រពន្ធមិនព្រមទៅផ្ទះហើយថែមទាំងនិយាយទៀតថា អូនចង់ទៅដេកនៅផ្ទះសំណាក់រំនើបៗមើលផ្កាយរះ ប្ដីបើកកាបូបលុយមើល ក៏សុំប្រពន្ធអោយទៅមើលផ្កាយក្នុងបន្ទប់ធម្មតាៗបានហើយ តែត្រូវប្រពន្ធនិយាយថា បើករិះបែបនេះកុំស្រលាញ់ខ្ញុំល្អជាងគេក៏ព្រម យប់បន្ទាប់មកប្រពន្ធក៏និយាយថា គេនឹងទៅគេងនៅបន្ទប់ផ្សេង ព្រោះគ្មានគូស្នេហ៍លួចលាក់ឯណាមកគេងជុំគ្នាដូចប្ដីប្រពន្ធនោះទេ ក្រោយមកពួកគេទាំងពីមិនអាចធ្វើអ្វីដូចគ្រាកន្លងពីមុនមកទៀតទេ មិនអាចនិយាយគ្នាលេងលើគ្រែមុនចូលគេងដូចមុនទៀតឡើយ ព្រឹកឡើងគេហេវណាស់ ហើយចំទៅអង្គុយអានកាសែតនឹងតុម្ហូបដែលគេធ្វើធ្លាប់ធ្វើជាប្រចាំ ចាំអោយប្រពន្ធអាហាពេលព្រឹកមកជូន តែភរិយាមិនបានចូលចង្ក្រានបាយលើកអាហារមកជូនព្រោះរវល់តែងខ្លួនផាត់មុខ គេខឹងខ្លាំងណាស់អត់ទ្រាំមិនបានដើទៅសួរ “ហេតុអ្វីមិនធ្វើអាហាពេលព្រឹកអោយខ្ញុំញាំ .? តែនាងក៏តបថា”នេះគឺជាកាងារបស់ភរិយាណាចាស់ចា៎ អូនជាសង្សាបងតើ.! បងហ្អា អូនឃើញអាវនេះស្អាតអូនចង់បានវាទិញអោយអូនមួយផងណាតំម្លៃរតែ250$ទេ ថ្ងៃបន្ទាប់មកគេក៏អត់មានអាហារពេលព្រឹកញាំ អាហាពេលល្ងាចក៏ត្រូវញាំនៅក្រៅផ្ទះ ប្រពន្ធក៏មិនធ្វើការងារផ្ទះ ផ្ទះដែលធ្លាប់ស្អាតក្លាយជាស្មោកគ្រោក 4ថ្ងៃបន្ទាប់មក គេក៏គ្មានស្រោមជើងស្អាតពាក់ អាវយឺតសម្រាប់ប្ដូក៏គ្មាន ស្រោមជើងក៏ស្អុយ គេក៏ទៅសួរប្រពន្ធថាហេតុអ្វីក៏មិនបោក ប្រពន្ធឆ្លើយថា”អូនជាសង្សាលួចលាក់របស់បងមិនមែនជាប្រពន្ធបងទេ (បោកខ្លួនឯងទៅ)

បងអូនចង់ទៅShopping អូនសុំលុយ គេក៏ដកកាតATM អោយ ទោះគេមិនបានទៅជាមួយ តែអារម្មណ៍គេនៅមិនស្ងៀម ព្រោះឬតែសារគេផ្ញើមកថា លុយរបស់អ្នកដកអស់250$ លុយរបស់អ្នកដកអស់600$ អីយ៉ាស់ស្រីក្មេងម្នាក់នេះចង់លេងឯងអោយរលាយម៉ងក៏អី ក្រោយមកប្រពន្ធក៏មកវិញហើយនាំរបស់សំពីងសំពោងចូលមក ប្ដីធ្វើមុខស្អុយដូចខឹងខ្លាំង តែនាងដើមកទាំងទឹកមុខញញឹម ហើយសួរថា បងអត់ចូលចិត្តមានស្រីក្មេងទេហ៎ .! បានជាធ្វើមុខចឹង មានមនុស្សស្រីម្នាក់ដែលតែងខ្លួនស្អាតញញឹមជានិច្ច អារម្មណ៍ល្អគ្របពេល ហិហិ លោកចង់មានស្រីក្មេងស្អាតស្បែកសស្អាតៗ តែគេពេលមកនៅក្បែលោក តើគេចង់បានអ្វីពីលោក មិនមែនដោយសារតែលុយទេហ៎.? តើគេដែលខ្វល់ពីលោកទេ ថាញាំបាយនៅ ធ្វើការហត់ទេ គេសុខចិត្តអោនលំទោនជាមួយលោក យកចិត្តលោកគ្រប់ពេលតែគេមិនដែលស្ដាយទេពេលដែលចាយលុយលោក ខ្ញុំការជាមួយលោក10ឆ្នាំហើយ គឺចាយលុយលោកអស់តែ110$ទេ តែពេលធ្វើជាសង្សាលួចលាក់របស់លោកតែ1ខែ ចាយលុយលោកអស់1500$ សប្បាយចិត្តមែនទែន ហាហា ក្នុងខែនេះពេលដែលបានធ្វើសង្សាលួចលាក់ ប្រពន្ធសប្បាយចិត្តគ្រប់ពេល ត្រូវដើលេងរាល់ថ្ងៃ កាងារផ្ទះក៏មិនបាច់ធ្វើ តែងខ្លួនស្អាតៗសប្បាយ… ថ្ងៃនេះគេលេងចង់ធ្វើបែបនេះទៀតហើយ គេទៅសុំទោសភរិយា ហើយនិយាយខ្លួនឯងមិនដឹងពីគុណតំម្លៃរពីរបស់ដែលមានស្រាប់ តទៅនេះបងនឹងមើលថែអូនអោយបានល្អ នឹងលេងចង់មានស្រីក្មេងបន្ថែមទៀតហើយ ភរិយាក៏ងក់ក្បាល មិនបាច់ក៏បាន… ស្អែកឡើងប្រពន្ធគេក៏ធ្វើអាហារពេលព្រឹកអោយញាំដូចដើម គេញាំបណ្ដើទឹកភ្នែកហូបណ្ដើរ ទីបំផុតគេក៏យល់ថា កាមានស្រីថ្មីគ្រាន់តែជារបស់មួយសម្រាប់ក៏ដរអារម្មណ៍មួយភ្លេតៗ តែអ្វីដែលមិនអាចកាត់ថ្លៃរបាននោះគឺភរិយាដល់ល្អ ព្រោះស្រីក្មេងលួចលាក់ គេមិននៅចាំមើលថែយើងរហូតដូចប្រពន្ធយើងនោះទេ…

បុរស់ៗដែលកំពុងចង់លួចមានស្រីឬក៏កំពុងមានស្រីថ្មី ត្រូវចាំថានាងសុខចិត្តលះបង់ភាពស្រស់ស្អាតមកនៅជាមួយលោក ដោយសារតែការមើក លថែកូនមើលថែរប្ដីបោកខោអាវ មើលថែម៉ាក់ប៉ារបស់លោក សឹងតែមិនមានពេលមើលថែខ្លួនឯង តើគេធ្វើបែបនេះដើម្បីអ្នកគឺដោយសាស្រលាញ់ ដូចឆ្នេះសុំកុំគិតចង់មានស្រីថ្មីអោយមនុស្សស្រីម្នាក់នេះខូចចិត្តអោយសោះ។

Leave a Reply

Your email address will not be published. Required fields are marked *