ភ្នំឧត្តុង្គ អតីតរាជធានីខ្មែរដែលរក្សាទុកស្លាកស្នាមប្រវត្តិសាស្ត្រ ដែលគ្រប់គ្នាគប្បីដឹង!

ចម្លែកៗ៖ ភ្នំឧត្តុង្គ គឺជារមណីយដ្ឋានទេសចរវប្បធម៌ និងប្រវត្តិសាស្រ្ដ ដែលមានទីតាំងនៅស្រុកពញាឮ ខេត្តកណ្ដាល។ ភ្នំនេះមានឈ្មោះដល់ទៅ៣ គឺភ្នំឧត្តុង្គ ភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស។ដើម្បីទៅទស្សនាភ្នំឧត្តុង្គ ភ្ញៀវទេសច រអាចធ្វើដំណើរ ពីភ្នំពេញ តាមផ្លូវជាតិលេខ៥ ក្នុងចម្ងាយជាង ៣០គីឡូម៉ែត្រ។

នៅលើកំពូលភ្នំនេះ មានព្រះសក្សមុនីចេតិយ ដែលជាទីដម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ។ក្រៅពីទស្សនាសំណង់ដ៏វិចិត្រនេះរួចហើយ ភ្ញៀវទេសចរអាចឈប់សម្រាកស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ ទិដ្ឋភាពដ៏ល្អស្អាតពីលើកំពូលភ្នំបានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ភ្នំឧត្តុង្គ ដែលជាអតីតរាជធានីខ្មែរ មានរឿងរ៉ាវជាច្រើនទៀត ដែលកូនខ្មែរគួរដឹង។
 

Leave a Reply

Your email address will not be published. Required fields are marked *