រឿងរ៉ាវអាក្រក់អាចកើតឡើងគ្រប់ពេល ដូចឡានមួយនេះ ដែលព្យាយាមថយឡើងសាឡាងចឹង ទីបំផុត…!

រឿងហេតុមួយនេះ បានកើតឡើងនៅ Tobolsk ប្រទេសរុស្ស៊ី ដោយមានរថយន្ដដឹកបំពង់ដែកមួយ ត្រូវបានឃើញ កំពុងតែព្យាយាមថតក្រោយយឺតៗ ដើម្បីឡើងលើកប៉ាល់ ខណៈដែលកម្មករជាច្រើនកំពុងឈរមើល។ នៅក្នុងវីដេអូនេះ រថយន្តមួយកំពុងព្យាយាមថតក្រោយឡើងលើសាឡាង ប៉ុន្តែមិនដូចការរំពឹងទុកនោះ រឿងហេតុដ៏អាក្រក់ក៏បានកើតឡើង។

ពីដំបូង អ្វីគ្រប់យ៉ាងត្រូវបានដំណើរយ៉ាងរលូន ខណៈពេលដែលឡានកាន់តែខិតជិតនឹងសាឡាង ទីបំផុតវាក៏រំកិលខ្លួនដល់។

ទោះជាយ៉ាងណាក៏ដោយ ការថយក្រោយហាក់មិនទាន់បានត្រង់ល្អ ដូច្នេះអ្នកបើកបរព្យាយាមបើកបរទៅមុខបន្តិច ដើម្បីថយក្រោយវិញឱ្យត្រង់បន្តិច ប៉ុន្តែឡានចាប់ផ្ដើមទប់លំនឹងលែងជាប់ ដោយសារតែសាឡាងចាប់ផ្ដើមរំកិលថយក្រោយបន្តិចពីច្រាំង។

នៅពេលឡាននោះចូលបានជិតពាក់កណ្តាល សាឡាងនោះស្រាប់តែកាន់រំកិលក្រោយខ្លាំង ឃ្លាតចេញពីច្រាំង ដែលធ្វើឱ្យឡានត្រូវធ្លាក់ចូលក្នុងទឹកតែម្ដង រួចក៏បានលិចបាត់ត្រឹមតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ ប៉ុន្តែជាសំណាងល្អអ្នកបើកបរអាចចេញពីឡានបានទាន់ពេលវេលា ដើម្បីសង្គ្រោះជីវិតខ្លួនឯង។

វាក៏ជាសារដាស់តឿនមួយដែរ ឱ្យមានប្រុងប្រយ័ត្នខ្ពស់ ព្រោះរឿងរ៉ាវមិនល្អអាចកើតឡើងបានគ្រប់ពេលវេលា។

Leave a Reply

Your email address will not be published. Required fields are marked *